Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាងហោចក៏ចាប់​អ្នកទិញនិងអ្នកប្រើ​​​​ដែរ​ ទោះចាប់មេខ្លោង​មិនទាន់បាន

  • បោះពុម្ព

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចចុះបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនម្នាក់មិនបានសំរេច តែឃាត់ខ្លួនអ្នកទទួលទិញនិងប្រើប្រាស់ចំនួន៩នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៦ និង១៩នាទី នៅចំណុចរោងចំការស្វាយចន្ទីក្រោយផ្ទះឈ្មោះ ពេញ ធាពី ហៅហើម ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងជំនាញបានធ្វើការចុះបង្គ្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យឈ្មោះ ពេញ ធាពី ហៅ ហើម បានរត់គេចខ្លួនបាត់ពេលកំពុងប្រតិបត្តការណ៍ ។ ក្រោយមក នគរបាលក៏ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀនដែលមកទិញគ្រឿនញៀនពីឈ្មោះ ពេញ ធាពី នៅចំណុចចំការស្វាយចន្ទីរក្រោយផ្ទះជនសង្ស័យបានចំនួន០៩នាក់ ស្រី០១នាក់ ក្នុងនោះ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលេខ៥២ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២២ របស់សាលាដំបូងខេត្តមណ្ឌលគិរីផងដែរ ។

ក្រៅពីឃាត់ខ្លួនមនុស្ស៩នាក់ នគរបាលបានឆែកឆេរចាប់យកមធ្យោបាយ សម្ភារៈវត្តុតាង រួមមាន ១-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទម្ងន់០,៧២ក្រាម ២-ម៉ូតូចំនួន ០៦គ្រឿង ៣-ទូរស័ព្ទដៃចំនួន ០៥គ្រឿង។ ក្នុងចំណោមជនសង្ស័យ៩នាក់ មានម្នាក់ស្ថិតក្នុងវ័យជាអនីតិជន កម្លាំងជំនាញបានធ្វេីការអប់រំ នឹងធ្វេីកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត។ បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងជំនាញបានធ្វើការចុះបង្គ្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យឈ្មោះ ពេញ ធាពី ហៅ ហេីម បានរត់គេចខ្លួនបាត់ពេលកំពុងប្រតិប្តិការ ។

ក្រោយមកនគរបាលក៏ចាប់បានអ្អ្នកប្រេីប្រាស់គ្រឿងញៀនដែលមកទិញគ្រឿនញៀនពីឈ្មោះ ពេញ ធាពី នៅចំណុចចំការស្វាយចន្ទីក្រោយផ្ទះជនសង្ស័យបានចំនួន ០៩នាក់ ស្រី ០១នាក់ ក្នុងនោះបានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន លេខ៥២ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២២ របស់សាលាដំបូងខេត្តមណ្ឌលគិរីផងដែរ ។

ក្រៅពីឃាត់ខ្លួនមនុស្ស៩នាក់ នគរបាលបានឆែកឆេរចាប់យកមធ្យោបាយ សម្ភារៈវត្តុតាង រួមមាន ១-ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទម្ងន់ ០,៧២ក្រាម ២-ម៉ូតូចំនួន ០៦គ្រឿង ៣-ទូរស័ព្ទដៃចំនួន ០៥គ្រឿង។ ក្នុងចំណោមជនសង្ស័យ៩នាក់ មានម្នាក់ស្ថិតក្នុងវ័យជាអនីតិជន កម្លាំងជំនាញបានធ្វេីការអប់រំ នឹងធ្វេីកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត។ បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព