Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ​នៅ​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន សមត្ថកិច្ច​ប្រើប្រាស់​ទឹក​ជាង​១៥០​ស៊ីទែន ទើប​រលត់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អគ្គិភ័យដែលឆាបឆេះផ្ទះលក់ដូរ ស្ថិតនៅមុខវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹករហូតដល់ទៅជាង១៥០ឡាន និងប្រើពេលប្រមាណ៤ម៉ោង ទើបពន្លត់ឲ្យភ្លើងរលត់ទៅវិញទាំងស្រុង ប៉ុន្តែផ្ទះ២ល្វែង រួមទាំងទំនិញបោះដុំក្នុងនោះ បានក្លាយទៅជាចំណីអគ្គិ(ភ្លើង)ទាំងស្រុង ចំណែកឯ ១ល្វែងទៀតឆេះអស់២០ភាគរយ នេះបើយោងតាមរបាយការណ៍របស់នគរបាល ក្រោយធ្វើការពន្លត់ភ្លើងចប់ ហើយមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ទោះបីជាពេលភ្លាមៗ មានការសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក៏ដោយ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះទាំងស្រុងទាំង២ល្វែងខាងលើនោះ សាងសង់ពីថ្ម ប្រក់ស័ង្កសី ទំហំ ១៥ម៉ែត្រx៣៥ម៉ែត្រ គឺមានយីហោ «ឡាយ រស្មី បោះដុំ និងលក់រាយ សម្ភារៈប្រើប្រាស់ និងគ្រឿងអគ្គិសនីគ្រប់ប្រភេទ» ព្រមទាំងមានដាក់លក់កុំព្យូទ័រផងដែរ ។

សម្ភារៈទាំងនោះគិតជាទឹកប្រាក់មានតម្លៃរាប់ម៉ឺនដុល្លារ ចំណែកម្ចាស់ផ្ទះខាងលើឈ្មោះអាង បូរ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមន្រី្តយោធា ។ រីឯ ផ្ទះ១ល្វែងទៀត យីហោ «នាយកដ្ឋានអាជីវកម្មទុយោកៅស៊ូ ស៊ីងវ៉ង លក់គ្រឿងសំណង់ បានរងការឆាបឆេះបណ្ដាលឲ្យខូចខាតប្រមាណ២០ភាគរយប៉ុណ្ណោះ ដោយបានក្រុមពន្លត់អគ្គិភ័យ ជួយបាញ់ទឹកទប់ស្កាត់បាន ហើយម្ចាស់ទីតាំងនេះ គឺជាជនជាតិចិន ។ ប្រភពខាងលើបានបញ្ជាក់ទៀតថា សមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣៩គ្រឿង បាញ់ទឹកអស់ចំនួន១៥៦ ស៊ីទែន ស្មើនឹង៦៥៣ម៉ែត្រគូប។ ក្នុងនោះ ៖ រថយន្ត ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១០ ស៊ីទែនស្មើ នឹង៤៤០ម៉ែត្រគូប ។

រថយន្ត អគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ស៊ីទែន ស្មើនឹង២៤ម៉ែត្រគូប ។ រថយន្ត ពន្លត់អគ្គិភ័យអង្គភាព៧១១ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ស៊ីទែន ស្មើនឹង៦០ ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យ បញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៦ស៊ីទែន ស្មើនឹង ២៤ម៉ែត្រគូប ។ រថយន្ត អគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៩ស៊ីទែនស្មើនឹង ៣៦ម៉ែត្រគូប ។

រថយន្ត ពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១៨ម៉ែត្រគូប ។ រថយន្ត ពន្លត់អគ្គិភ័យក្រុមហ៊ុនជីបម៉ុនលែនចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣ស៊ីទែនសើ្មនឹង២៧ ម៉ែត្រគូប។ រថយន្ត ពន្លត់អគ្គិភ័យបុរីប៉េងហួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ស៊ីទែនសើ្មនឹង២៤ម៉ែត្រគូប។ ហើយពន្លត់ចប់ នៅម៉ោងជាង៦ល្ងាច ថ្ងៃខែឆ្នាំដដែល ៕

ដកស្រង់ពី៖កោះសន្តិភាព