Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយៈពេល​៨​ថ្ងៃ សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​២៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៦៩​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៨ថ្ងៃ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងបានចំនួន២៦ករណី និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា តាមរបាយការណ៍ប្រចាំថ្ងៃ រយៈពេល ៨ថ្ងៃចុងក្រោយ ដោយគិតពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២៦ករណី និងឃាត់ខ្លួនជនសង្ស័យ៦៩នាក់ ដើម្បីចាត់ការតាមនីតិវិធី ។

បើតាមការបញ្ជាក់បន្ថែមពីលោកអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្នុងភូមិសាស្ត្ររាជធានី/ខេត្ត ចំនួន៥ ដែលនៅភ្នំពេញ កើតឡើង និងបង្ក្រាបបានច្រើនជាងគេ ។ លោកបានបន្តថា រាជធានីភ្នំពេញ ២១ករណី ឃាត់ខ្លួន ៣៨នាក់, ខេត្តកណ្ដាល ១ករណី ឃាត់ខ្លួន ៣នាក់, ខេត្តកំពង់ស្ពឺ ២ករណី ឃាត់ខ្លួន ១៦នាក់, ខេត្តព្រៃវែង ១ករណី ឃាត់ខ្លួន ១១នាក់, ខេត្តស្វាយរៀង ១ករណី ឃាត់ខ្លួន ១នាក់ ។ បើតាមសមត្ថកិច្ចជំនាញជំនាញ បាននិងកំពុងធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពីស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដោយបានដាក់ចេញវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង មិនដកដៃ។

តាមការសង្កេតឃើញថា ពួកគេបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋ ឯកជនជាដើម ធ្វើសកម្មភាពខុសសីលធម៌ និងផ្ទុយពីច្បាប់ ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេស ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ តាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ» ។

លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺត្រូវបានតាមដានយ៉ាង យកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

ដកស្រង់ពី៖កោះសន្តិភាព