Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែ ៨ថ្ងៃ នគរបាលក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មេីស​គ្រឿងញៀ.ន​ ១៥០ករណី នៅទូទាំង​ប្រទេស​ រឹបអូសគ្រឿងញៀ.នជាង ២០គីឡូក្រាម

  • បោះពុម្ព

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៨ថ្ងៃ ចុងក្រោយនេះ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសគ្រឿងញៀន ១៥០ករណី នៅទូទាំងប្រទេស និងបានរឹបអូសគ្រឿងញៀនជាង ២០គីឡូក្រាម។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់ សមត្ថកិច្ចជំនាញ បានបង្រ្កាបបទល្មេីសគ្រឿងញៀនចំនួន ១៥០ករណី និងឃាត់ខ្លួនជនសង្ស័យ ទាំងប្រើប្រាស់ និងចែកចាយចំនួន ៣៥៥នាក់ នៅទូទាំងប្រទេស ដេីម្បីចាត់ការតាមនីតិវិធី។

លោក ទូច សុឃៈ បានបញ្ជាក់ថា ក្នុងចំណោមចំនួនបង្ក្រាបខាងលើ មានករណីទ្រង់ទ្រាយធំចំនួន ២ករណី រួមមាន៖ -ខេត្តសៀមរាប បង្ក្រាប ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស ៤នាក់ ចាប់យកគ្រឿងញៀន ១០គ.ក្រ +៦៩០ក្រ។ -រាជធានីភ្នំពេញ បង្ក្រាប ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស ៤នាក់ (ជនជាតិវៀតណាម១នាក់) ចាប់យកគ្រឿងញៀន ១០គ.ក្រ +២៦០ក្រ និងម៉ូតូ ៣គ្រឿង។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យរងរូបនេះ សង្កត់ធ្ងន់ថា អនុសាសន៍បញ្ជាដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា គឺ «បង្កើនការបង្ក្រាប បង្ក្រាបឱ្យញឹក ឱ្យចំគោលដៅ ពិសេសតំបន់ក្ដៅ»។

ទន្ទឹមនេះ បង្កើនការរឹតបណ្ដឹងតាមច្រកព្រំដែនទាំងគោក ទឹក និងអាកាស។ ក្រៅពីនេះ បង្កើតក្រុមត្រួតពិនិត្យធ្វើជារបាំងកាត់ផ្ដាច់ផ្លូវ ដែលក្រុមជនល្មើសឆ្លងកាត់។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាហ្វឹកហ្វឺនសុនខហឹតគ្រឿងញៀនផងដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល ក៏បានរំលឹកថា បញ្ហាគ្រឿងញៀន ជាចំណុចរសេីបមួយ ដែលសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាល លោកដាក់ទិសដៅ និងក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានកំណត់យកជាអាទិភាពទី១ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ៕

ដកស្រង់ពី៖កោះសន្តិភាព