Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក​ចោទ​ប្រកាន់​មេ​បង​ធំ​ជប៉ុន​ពី​បទ​រត់​ពន្ធ​អាវុ.ធ និង​នុយក្លេអ៊ែរ

  • បោះពុម្ព

«មានសេចក្ដីរាយការណ៍មកថាពួកយ៉ាគូហ្សាជប៉ុនខាតបង់ច្រើនដោយសារការរំខាននៃរបបយោធាមីនអុងឡាំង។ ដូច្នេះ ពួកគេចង់ងាកទៅជួយខាងក្រុមឧទ្ទាម និងក្រុមបះបោរដែលប្រឆាំងនឹងមីនអុងឡាំង។ ពួកគេដឹកសារធាតុវិទ្យុសកម្មចេញពីប្រទេសភូមាយកទៅលក់នៅក្រៅប្រទេស និងជួយទិញអាវុធ និងគ្រាប់មីស៊ីលយកទៅឱ្យពួកឧទ្ទាមនៅក្នុងព្រៃ។ ជាថ្ណូរត្រឡប់មកវិញ ពួកគេទទួលបានគ្រឿងញៀនហេរ៉ូអ៊ីន និងមេតំហ្វេតាមីន។

គ្រឿងញៀនទាំងនេះជាទំនិញដែលយ៉ាគូហ្សាត្រូវការ។» ទីក្រុងញូយ៉ក៖ អាជ្ញាធរអាមេរិកនិយាយថាខ្លួនបានចោទប្រកាន់មេបងធំជប៉ុន (យ៉ាគូហ្សា yakuza) ពីបទរត់ពន្ធសារធាតុផលិតអាវុធនុយក្លេអ៊ែរចេញពីប្រទេសភូមា និងប្រុងយកទៅលក់ឱ្យអ្នកដទៃដើម្បីយកប្រាក់មកដោះដូរជាមួយនឹងការទិញអាវុធ។

មេយ៉ាគូហ្សាជប៉ុនឈ្មោះតាកេស៊ី អេប៊ីសាវ៉ា (Takeshi Ebisawa) និងបក្សពួកឈ្មោះសម្ភព សិង្ហសិរី (Somphop Singhasiri) ធ្លាប់ជាប់ចោទកាលពីខែមេសា ឆ្នាំ២០២២ពីបទជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់។ អ្នកទាំង២ជាប់ចោទពីបទរួមគំនិតលក់វត្ថុធាតុដើមសម្រាប់ផ្សំផលិតអាវុធនុយក្លេអ៊ែរ និងគ្រឿងញៀនដ៏គ្រោះថ្នាក់ដោយដឹកចេញពីប្រទសភូមា និងចេញមុខទិញអាវុធជំនួសពួកឧទ្ទាមមួយក្រុម។ បើប្រតិបត្តិការរបស់ពួកនេះបានជោគជ័យ វានឹងក្លាយជារឿងដ៏គ្រោះថ្នាក់។ ក្រសួងយុត្តិធម៌អាមេរិកត្រូវតែដាក់ទោសបុគ្គលដែលដឹកជញ្ជូនវត្ថុធាតុដើមទាំងនោះ ធ្វើឱ្យប៉ះពាល់សន្តិសុខជាតិរបស់អាមេរិក និងប៉ះពាល់ស្ថិរភាពជាអន្តរជាតិ។

ខាងលើនេះជាការរៀបរាប់របស់អគ្គរដ្ឋអាជ្ញារង។ បទចោទប្រកាន់នេះរកឃើញថាជនជាប់ចោទមានគម្រោងទិញអាវុធធុនធ្ងន់ដែលរួមទាំងគ្រាប់មីស៊ីលបាញ់ពីដីទៅអាកាសផងដែរ។ រដ្ឋអាជ្ញាចោទប្រកាន់ថាមេយ៉ាគូហ្សាឈ្មោះអេប៊ីសាវ៉ា (Ebisawa) ហ៊ានដឹកជញ្ជូនយ៉ាងគឃ្លើននូវសារធាតុអ៊ុយរ៉ាញ៉ូម (uranium) និងភ្លុយតូនីញ៉ូម (plutonium) រួមជាមួយគ្រឿងញៀនយ៉ាងច្រើនចេញពីប្រទេសភូមា។ មេយ៉ាគូហ្សាជប៉ុនដែលជាប់ចោទពីបទរត់ពន្ធសារធាតុវិទ្យុសកម្ម និងមីស៊ីលដើម្បីយកទៅឱ្យពួកឧទ្ទាមភូមាជាថ្នូរនឹងការទទួលបានគ្រឿងញៀន កាលពីឆ្នាំ២០២០ អេប៊ីសាវ៉ានិយាយអួតប្រាប់ភ្នាក់ងារបង្កប់ម្នាក់ (ដែលបន្លំខ្លួនចូលក្នុងក្រុមពាល) ថាគាត់មានវត្ថុធាតុដើមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរជាច្រើន ហើយគាត់ចង់លក់របស់ទាំងនេះ។

គាត់បង្ហាញរូបថតឱ្យភ្នាក់ងារបង្កប់មើលថែមទៀតផង។ នៅក្នុងប្រតិបត្តិការវាយឆ្មក់ក្រោមកិច្ចសហការពីភ្នាក់ងារបង្កប់, អាជ្ញាធរថៃរឹបអូសសារធាតុម្សៅលឿងពីរកញ្ចប់ប្រគល់ទៅឱ្យក្រុមស៊ើបអង្កេតរបស់អាមេរិក។ មេយ៉ាគូហ្សារូបនេះប្រាប់ថានោះជាម្សៅអ៊ុយរ៉ាញូមចម្រាញ់ (yellowcake)។ ម្សៅអ៊ុយរ៉ាញូមចម្រាញ់ (yellowcake) ក្រសួងយុត្តិធម៌អាមេរិកថ្លែងថាយោងតាមលទ្ធផលធ្វើពិសោធ, សារធាតុភ្លុយតូនីញ៉ូមទាំងនេះមានវិទ្យុសកម្មកម្រិតខ្ពស់ អាចយកទៅផលិតអាវុធនុយក្លេអ៊ែរបាន។ ជនជាប់ចោទដែលចាប់បានជាមួយមេយ៉ាគូហ្សាជប៉ុននោះប្រាប់ថាពួកគេមានសារធាតុតូរីយ៉ូម២៣២ (Thorium-232) ទម្ងន់ជាង២តោន និងមានអ៊ុយរ៉ាញ៉ូមជាង១០០គីឡូក្រាមជាទម្រង់ម្សៅចម្រាញ់។ រូបថតដែលមេយ៉ាគូហ្សាជប៉ុនបញ្ជូនទៅឱ្យភ្នាក់ងារបង្កប់របស់អាមេរិក យោងតាមបទចោទប្រកាន់នោះ មេយ៉ាគូហ្សាជប៉ុនឈ្មោះអេប៊ីសាវ៉ាចង់យកសារធាតុវិទ្យុសកម្មទាំងនេះទៅលក់។ នៅពេលបានលុយហើយ យកលុយទៅទិញកាំភ្លើង និងដឹកជញ្ជូនទៅឱ្យពួកឧទ្ទាមមួយក្រុមដែលកំពុងប្រឆាំងនឹងរបបយោធាមីនអុងឡាំងនៅប្រទេសភូមា។

មេយ៉ាគូហ្សារូបនេះអាចនឹងជាប់ពន្ធនាគារដោយសារបទល្មើស២ករណី។ ទី១-ទិញមីស៊ីលបាញ់ពីដីទៅអាកាសអាចជាប់ពន្ធនាគារ២៥ឆ្នាំ និងទី២-ដឹកជញ្ជូនវត្ថុធាតុសម្រាប់ផលិតនុយក្លេអ៊ែរអាចជាប់ពន្ធនាគារ២០ឆ្នាំ។ រដ្ឋអាជ្ញាអាមេរិកចាត់ទុកថាជនជាប់ចោទឈ្មោះអេប៊ីសាវ៉ាជាមេយ៉ាគូហ្សាដ៏ធំមួយ និងជាក្រុមសង្គមងងឹតរបស់ជប៉ុនមានបណ្ដាញរកស៊ីខុសច្បាប់ជុំវិញពិភពលោក។ ទង្វើឧក្រិដ្ឋរបស់ពួកគេរួមទាំងការជួញដូរគ្រឿងញៀន និងជួញដូរអាវុធ។ នៅជប៉ុនគេមិនប្រើពាក្យម៉ាស់ផ្ចា (mafia) ដូចអ៊ីតាលីទេ។ គេប្រើពាក្យយ៉ាគូហ្សា។

ប៉ុន្តែរបៀបប្រតិបត្តិការរបស់ពួកគេដូចតែគ្នាទេគឺជាមុខរបរខុសច្បាប់ដូចជា៖ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស លាងលុយកខ្វក់ ចងការប្រាក់ខ្ពស់ (loan shark) កាងល្បែងស៊ីសង និងបង់ថ្លៃការពារជាដើម៕

ដកស្រង់ពី៖កោះសន្តិភាព