Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង​នគរបាល​ខេត្តសៀមរាប ចាប់ខ្លួន​ឧកញ៉ា ឡេ​ង ចាន់​ណា និង​បក្ខពួក​ហើយ ពាក់ព័ន្ធ​ឆបោករាប់​លាន​ដុល្លារ

  • បោះពុម្ព

ខេត្តសៀមរាប ៖ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នៅក្នុងខេត្តសៀមរាប តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានអោយដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះថា ៖ «សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានដាក់ពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី» ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងជូនព័ត៌មានដើម្បីឲ្យសាធារណជន ជ្រាបពីចំណាត់ការជាបន្តបន្ទាប់ នូវសំណុំរឿងនេះ ។ គួរជម្រាបផងដែរ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានបោកលុយរាប់រយលានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះ បានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត ។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះ ត្រូវសងធនាគារវិញយ៉ាងលំបាក ។

ដោយឡែក បើតាមផេកហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ធ្លាប់បានលើកឡើងថា លោកដឹងរឿងឧកញ៉ា ឡេង ចាន់ណា ខ្លះៗហើយជា ជាក្រុមធ្វើនំអត់ម្សៅ។ ចំណែកជនរងគ្រោះជាមនុស្សខ្វះការយល់ដឹងកើតចិត្តលោភលន់ ជាពិសេសឃើញនាងថតរូបជាមួយថ្នាក់ដឹកនាំ ម្យ៉ាងចង់បានការប្រាក់ខ្ពស់ផង ក៏មានការជឿជាក់ រត់ទៅយកលុយធនាគារ អោយនាងម្នាក់នេះខ្ចី ទីបំផុត ការប្រាក់ក៏អត់លុយដើមក៏អត់។ ករណីឆបោកបែបនេះ លោកធ្លាប់លើកយកមកនិយាយច្រើនដងហើយ តែពលរដ្ឋនៅតែរងគ្រោះ ។

លោក ផែង វណ្ណៈ បានបញ្ជាក់ថា ឈ្មោះ ឡេង ចាន់ណា នេះគ្មានងារជាឧកញ៉ា ទេ ហើយក៏គ្មានអ្នកធំណានៅពីក្រោយដែរ នាងគ្រាន់តែជាជនឆបោកម្នាក់តែប៉ុណ្ណោះ ជាពិសេសឈ្មោះ ឡេង ចាន់ណា នេះគ្មានដីធ្លីណា ចែកអោយបងប្អូនទេ ហើយឈ្មោះ ឡេង ចាន់ណា នេះ មិនមែនជាបងប្អូន ឬជាប់សែស្រឡាយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះដែរ។ ចំពោះរូបថត ដែលមានថតជាមួយថ្នាក់ដឹកនាំ គ្រាន់តែរូបថតធម្មតា ដូចដែលបងប្អូនកម្មករ កម្មការិនី និងបងប្អូនដទៃទៀត ថតជាមួយថ្នាក់ដឹកនាំតែប៉ុណ្ណោះ។ ថ្នាក់ដឹកនាំមិនមានការពាក់ព័ន្ធជាមួយបុគ្គល ឡេង ចាន់ណា និងបក្ខពួកទេ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានចេញសចក្តីបំភ្លឺមួយដោយប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះទេ ។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានបញ្ជាក់ជាសាធារណៈ ច្រើនលើកច្រើនសារួចមកហើយថា សម្តេចធិបតី មិនគាំទ្រ ឬ នៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមាន សមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចធិបតី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន ៕

ដកស្រង់ពី៖កោះសន្តិភាព