Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតមន្ត្រី​យោធា វ័យ​ចំណាស់​ម្នាក់ ចុះ​ដាក់​មង​ក្នុង​ស្រះ​ជម្រៅ​ជាង​៤​ម៉ែត្រ លង់ទឹក​ស្លា​.​ប់

  • បោះពុម្ព

ខេត្តប៉ៃលិន ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេស្គាល់ថា ជាអតីតមន្ត្រីយោធា បាននាំប្រពន្ធទៅដាក់មងក្នុងស្រះទឹកមួយកន្លែងនៅក្បែរផ្ទះរបស់ខ្លួន លុះប្រពន្ធ សុំទៅងូតទឹកឯផ្ទះ១ភ្លែត ស្រាប់តែពេលត្រឡប់មកវិញបាត់ប្តី រកមិនឃើញ ក៏ស្រែកឱ្យអ្នកជិតខាងជួយដើររក និងចុះរាវក្នុងទឹកស្រះ ដោយចំណាយពេលជាច្រើនម៉ោង នៅតែរកមិនឃើញ ព្រោះស្រះទឹកធំហើយជ្រៅ រហូតដល់ពេលព្រឹក ទើបប្រទះឃើញស.ពអណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅក្បែរផ្ទះរបស់ខ្លួន ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតមកដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ទើបស.ពអណ្តែត ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុំ លាភ ភេទប្រុស អាយុ៦១ឆ្នាំ ជាអតីតមន្ត្រីយោធា រស់នៅក្នុងភូមិកើតហេតុខាងលើ បានលង់ទឹកស្រះ ដែលមានជម្រៅជាង៤ម៉ែត្រ ។ ប្រភពបន្តទៀតថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះ បាននាំប្រពន្ធរបស់ខ្លួន ទៅដាក់មងនៅក្នុងស្រះទឹកខាងលើ។ ពេលគាត់កំពុងតែរាយមង ស្រាប់តែប្រពន្ធ សុំទៅផ្ទះ ងូតទឹក១ភ្លែត។ លុះពេលប្រពន្ធត្រឡប់មកវិញ រកមើលមិនឃើញប្តីរបស់ខ្លួន ក៏សួរអ្នកជិតខាង និងដើររកក្បែរៗនោះ នៅតែមិនឃើញដដែល ទើបប្រពន្ធស្រែកហៅកូន និងសាច់ញាតិបងប្អូនឱ្យចុះទៅជួយរាវរកក្នុងទឹកស្រះ ដោយអ្នកខ្លះមុជទឹករាវរក អ្នកខ្លះទៀត ប្រើអួនអូសរកមើលជនរងគ្រោះ ក៏នៅតែរកមិនឃើញដដែល ដោយម្នាក់ៗ នាំគ្នារកតាំងពីល្ងាច រហូតដល់ម៉ោង៩ជាង នៅតែមិនឃើញក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ ។

ប្រភពបញ្ជាក់ទៀតថា រហូតដល់ព្រឹកឡើង ប្រពន្ធ និងកូនជនរងគ្រោះ មិនអស់ចិត្ត ក៏ដើរទៅមើលកន្លែងស្រះទឹក ស្រាប់តែប្រទះឃើញស.ពប្តីរបស់ខ្លួនអណ្តែត ក៏នាំគ្នាស្រែកទ្រហោយំ និងឱ្យគេស្រង់យកឡើងគោកទាំងមិនអស់ចិត្ត ។

សាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា មុនពេលបុរសខាងលើចុះទៅដាក់មងក្នុងទឹកស្រះ គាត់ក៏បានហូបស្រាបៀរ ប្រហែល២ ទៅ៣កំប៉ុងដែរ នេះប្រហែលជាធ្វើឱ្យគាត់ស្រវឹង និងទំនងជាកើតខ្យល់គ មិនអាចហែលទឹកស្រះបាន ក៏បណ្តាលឱ្យលង់ស្លា.ប់បែបនេះតែម្តង ។ ក្រោយពេលកើតហេតុ មន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស.ពជនរងគ្រោះ ព្រមទាំងប្រមូលឱ្យប្រពន្ធកូន និងសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព