Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹងមូលហេតុហើយ​! ករណីព្រួតគ្នា​កា.ប់យុវជនម្នាក់ ពេលឃើញជនរងគ្រោះនៅម្នាក់ឯង​

  • បោះពុម្ព

ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេទាំង២នាក់បានត្រួតគ្នាកា.ប់ប្រហារទៅលើយុវជនម្នាក់ទៀតដែលជាសត្រូវស្នេហារបស់ខ្លួន តែមិនបានសម្រេច។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ១៣ មីនា ស្ថិតនៅចំណុចភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ យ៉េត ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រែវែង ខេត្តព្រៃវែង ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួនឈ្មោះ វ៉េត វុធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្នោតទ្រេត សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។

រីឯយុវជនរងគ្រោះឈ្មោះ ដារ៉ា ស៊ូមិញ ភេទប្រុស អាយុ១៨ មុខរបរសិស្ស រស់នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ត្រូវជនសង្ស័យកាប់ចំចង្កេះខាងស្ដាំ១កាំបិត តែមិនបណ្ដាលឱ្យរងរបួសឡើយ ព្រោះបានខ្សែក្រវាត់ជួយទប់។ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា តាមការស្ដាប់ចម្លើយរបស់ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួននាំគ្នាទៅព្រួតកាប់យុវជនរងគ្រោះ ដោយសារតែយុវជនរងគ្រោះ គឺជាសត្រូវដែលបានដណ្ដើមស្រីដែលខ្លួនស្រឡាញ់ ។

នៅថ្ងៃកើតហេតុ ពេលឃើញជនរងគ្រោះនៅម្នាក់ឯងជាឱកាសល្អទើបពួកគេយកកាំបិតប៉័ងតោទៅដេញកាប់ជនរងគ្រោះតែម្ដង ដោយកាប់ត្រូវជនរងគ្រោះមួយកាំបិតចំចង្កេះ ហើយភ្លាមនោះសមត្ថកិច្ចក៏ទៅដល់ ទើបពួកគេព្យាយាមរត់ ប៉ុន្តែរត់រួចតែម្នាក់ នៅសល់ម្នាក់។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីចាត់ ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព