Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្អើល​ទួលស្វាយព្រៃ! ចោរសម័យថ្មីលួ.ចម៉ាញ៉េតូម៉ូតូម្តង អស់ជាង៥០គ្រឿង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្មករសំណង់នាំគ្នាចុះមកហូបបាយ ខណៈបម្រុងយកម៉ូតូជិះ ក៏ស្រាប់តែដេរមិនឆេះ លុះអោនមើលម៉ូតូទើបដឹងថា ម៉ូតូបានបាត់ម៉ាញេតូអស់ទៅហើយ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវ៣៨៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកម្មករសំណង់បានឱ្យដឹងថា គាត់បានជិះម៉ូតូមកធ្វើការនៅចំណុចការដ្ឋានខាងលើ ហើយបានទុកម៉ូតូនៅចំណតខាងក្រោមដែលមានសន្តិសុខយាម ខណៈពេលដែលដល់ម៉ោង កម្មករត្រូវហូបបាយ គាត់បានចុះពីលើអគាររួចដើរសំដៅទៅយកម៉ូតូ ដើម្បីជិះទៅហូបបាយ ស្របពេលនោះដែរ គាត់បានកាច់សោរម៉ូតូ ប៉ុន្តែដេមិនឆេះ ទើបគាត់អោនមើលម៉ូតូ ក៏បានឃើញម៉ូតូមានសភាពរហែកខោអាវម៉ូតូ ចំហៀងខាងឆ្វេង និងមានស្នាមកាត់ខ្សែភ្លើង និងបណ្តាច់យកម៉ាញ៉េតូយកទៅបាត់ ។

ភ្លាមៗ ក៏បានផ្អើលដល់ក្រុមកម្មករផ្សេងទៀត ចុះមកមើលម៉ូតូរបស់ខ្លួន ក៏ស្រាប់តែម៉ូតូរបស់ពួកគាត់បានបាត់ ម៉ាញេតូដូចៗគ្នាជាង៥០គ្រឿង ភាគច្រើនជាប្រភេទម៉ូតូ ឌ្រីមសង់ទាំងអស់ ។ បើតាមការបញ្ជាក់ពីជាងបានឱ្យដឹងថា ប្រភទម៉ូតូសង់ឌ្រីម ចាប់ពីស៊េរីឆ្នាំ២០១៤ រហូតដល់ ស៊េរីឆ្នាំ២០២២ តម្លៃម៉ាញេតូ មួយស្មើនិង៣០ដុល្លារ ។ ចំណែកម៉ាញេតូ សង់ឌ្រីមចាប់ពីស៊េរីឆ្នាំ២០២៣ ដល់ ស៊េរិឆ្នាំ២០២៤ មានតម្លៃ ជាង១០០ដុល្លារ ។ ក្នុងនោះប្រជាពលរដ្ឋនិងកម្មករមានការងឿងឆ្ងល់ថា « ការដ្ឋានខាងលើមានសន្តិសុខយាមត្រឹមត្រូវ ប៉ុន្តែហេតុអ្វីបានជាក្រុមចោរចូលលួចបានយ៉ាងស្រួលដូច្នេះ តើក្រុមចោរទាំងនោះចូលបានដោយរបៀបណា» ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរយៈកាម៉េរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញា ៕

ដកស្រង់ពី៖កោះសន្តិភាព