Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉េ​អឹមឃាត់ខ្លួន​មនុស្ស​០៦​នាក់​បញ្ជូន​ទៅ​តុលា​ការ​​

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ ជនសង្ស័យមានប្រុស-ស្រីចំនួន០៦នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ដែលជាប់ពាក់នឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី ១៤ មិនា នៅចំណុចភូមិសំរោងក្នុង ឃុំសំរោង ក្នុងស្រុកឯកភ្នំ ជាមួយនឹងការរឹបអូសបាននូវវត្ថុតាងមួយចំនួនធំ ។

មន្ត្រីកងរាជអាវុធហត្ថបានរាយការណ៍ថា ជនសង្ស័យទាំង០៦នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ១-ឈ្មោះ ទូត ម៉ាត់ស៊ីល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ឡាន ២-ឈ្មោះ កាន់ លំអង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ៣-ឈ្មោះ ទូត រ៉ាស៊ីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ៤-ឈ្មោះ កុសល អ៊ីសា ភេទស្រីអាយុ១៧ឆ្នាំ មុខរបរដើរប្រមូលលុយផ្ទះជួល ៥-ឈ្មោះ ទូត ទំម្លាស់ ភេទស្រីអាយុ៦៣ឆ្នាំ និង៦-ឈ្មោះ ឆេង បូណា ភេទប្រុស អាយុ៣៨ឆ្នាំ ។

មន្ត្រីដដែលបានប្រាប់ថា ក្រុមជនសង្ស័យដែលជាសាច់ញាតិនឹងគ្នានេះ ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់ ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយថែមទាំងបានដកហូតវត្ថុតាងមួយចំនួនផង ។

យោងតាមរបាយការណ៍វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន២១កញ្ចប់ មានទម្ងន់៣,៣៩ក្រាម ទូរស័ព្ទចំនួន០៨គ្រឿង ម៉ូតូសម្រាប់ជិះធ្វើសកម្មភាពចំនួន០៣គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ប្រាក់ថៃចំនួន២,០០០បាត ប្រាក់ខ្មែរចំនួន២៣ម៉ឺនរៀល និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ សមត្ថកិច្ចបាននិយាយថា ក្រុមជនសង្ស័យទាំង០៦នាក់នេះ ភាគច្រើនជាសាច់ញាតិនឹងគ្នា។

ពួកគេជាមុខសញ្ញាជូញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដែលកម្លាំងជំនាញតែងតាមដានសកម្មភាពបទល្មើសពួកគេជាប្រចាំ រហូតឈានដល់ការឃាត់ខ្លួននៅពេលនេះ។ ក្រោយពេលសួរនាំ ពួកគេបានសារភាពទទូលស្គាល់វត្ថុតាងទាំងនេះ។ ពេលនេះមន្ត្រីជំនាញកំពុងសួរនាំ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការហើយ៕

ដកស្រង់ពី៖កោះសន្តិភាព