Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរ.បែ.ក.​ថ្នាំ.​ដើរ​លួច​ម៉ូតូ ​​​ម្ចាស់​ឃើញ​ទាន់​ដេញ​រត់​ចុះ​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ​​

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ មានចោរម្នាក់ចូលលួចម៉ូតូប្រជាពលរដ្ឋ តែព្រះមិនជួយត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោ ផ្អើលអ្នកជិតខាងនាំគ្នាដេញចាប់ លោកចោរភ័យស្លន់ស្លោរ ក៏លោតចុះក្នុងទឹក កំប្លោកព្រែកទន្លេវ៉ៃគោ ក៏ប៉ុន្តែគេចមិនផុតពីសមត្ថកិច្ចកងរាជអាវុធហត្ថ ព័ទ្ធចាប់បានប្រើពេលជាង១ម៉ោង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីចោរចូលលួចម៉ូតូរបស់ប្រជាពលរដ្ឋនេះ កើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅភូមិបាក់រនាស់សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

ប្រភពបន្តថា ក្រោយពីលួចម៉ូតូមិនបានសម្រេច ម្ចាស់គេទាន់ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិជិតខាងក៏នាំគ្នាដេញចាប់ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរ ក៏រត់ចុះក្នុងទឹកនៅចំណុចខាងកើតស្ពានhighway នៃព្រែកទន្លេវ៉ៃគោ ខាងកើតសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានចុះព័ទ្ធចាប់ប្រើពេលជាង១ម៉ោង ទើបចាប់ខ្លួនបាននៅវេលាម៉ោង៤និង៣៦នាទីល្ងាច រួចបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ ។

ប្រភពបន្តទៀតថា សមត្ថកិច្ចពិនិត្យទឹកម៉ូតូឃើញថា ជនសង្ស័យមានសាធាតុញៀន សង្ស័យថាបែកថ្នាំ ដោយកន្លងមកជនសង្ស័យធ្លាប់ចាប់ខ្លួនដាក់ពន្ធគារនិងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនម្តងហើយ ក៏ប៉ុន្តែពេលចេញពីពន្ធនាគារវិញមិនរាងចាល បន្តសកម្មភាពដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយបញ្ជូនខ្លួនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី១៦ មីនា ២០២៤នេះ ។

ដកស្រង់ពី៖កោះសន្តិភាព