Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​អនាថា អង្គុយ​ផឹកស្រា លើ​ទុយោ​ទឹក​ស្អាត​ក្រោម​ស្ពាន​ជ្រោយចង្វារ រអិល​ធ្លាក់​ទើរ​លើ​ខឿន​ថ្ម រង​របួស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសអនាថាម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បានឡើងទៅអង្គុយលើទុយោទឹកស្អាតក្រោមស្ពានជ្រោយចង្វារ បំណងផឹកស្រាបន្ត ប៉ុន្តែបណ្តាលឲ្យរអិលធ្លាក់ ទៅទើរខឿនថ្ម បណ្ដាលអោយរងរបួស ហើយត្រូវបានកម្លាំងពិសេស ៧១១ ទៅជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានជ្រោយចង្វារ ត្រើយខាងកើត សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ។

បុរសអនាថា ខាងលល មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។ តាមព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ដើរកាន់ដបស្រាថ្នាំ មួយដបទឹកសុទ្ធ(កន្លះលីត្រ) ដើរតាមជណ្ដើរឡើងស្ពានជ្រោយចង្វារចាស់ ខណៈឡើងបានពាក់កណ្តាលស្ពាន បុរសខាងលើបាន ឈោងតោង ចូលទៅក្រោមស្ពាន និងទៅអង្គុយលើទុយោទឹកស្អាត ក្រោមស្ពានជ្រោយចង្វារ បានដាក់ដបស្រាទុក ហើយរកកន្លែងអង្គុយ មិនប្រយ័ត្នបណ្តាលអោយរអិលធ្លាក់មកក្រោម ទើរលើខឿនថ្ម រងរបួសជើងខាងឆ្វេង ដោយសារស្រវឹង ក៏បានដោះអាវគ្របមុខ គេងធ្វើមិនដឹង។

ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហៅរថយន្តសាម៉ុយរបស់មន្ទីរពេទ្យកាល់ម៉ែត មកទទួលជនរងគ្រោះទៅសង្គ្រោះ តែមិនអាចយកបាន ក៍បានទាក់ទងទៅក្រុមសង្គ្រោះ ៧១១ ចុះមកយកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ៕

ដកស្រង់ពី៖កោះសន្តិភាព