Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យកំពុង​ឆាបឆេះរោងចក្រ​ផលិត​ស្បែកជើង(RG)​ នៅ​ស្រុក​អង្គស្នួល

  • បោះពុម្ព

ខេត្តកណ្ដាល ៖ រោងចក្រផលិតស្បែកជើងមួយកន្លែង ត្រូវបានភ្លើងឆាបឆេះ ដោយមិនទាន់ដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលជំហ៊ានដំបូងសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ពេលនោះក្រុមកម្មករ កម្មការិនី ដែលកំពុងធ្វើការ បាននាំគ្នារត់ចេញក្រៅទាំងការភិតភ័យ ចំណែកឯអាជ្ញាធរ និងសមត្ថកិច្ច បានចេញអន្តរាគមន៍ភ្លាមៗ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យចេញទៅបាញ់ពលត់ច្រើនគ្រឿងដែរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងរោងចក្រផលិតស្បែកជើងយីហោ «អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯក(RG) ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ខណៈដែលកម្មករ កម្មការិនីរាប់រយនាក់កំពុងធ្វើការងារនៅក្នុងរោងចក្រនោះ ស្រាប់តែមានភ្លើងឆាបឆេះអគាររោងចក្រព្រមទាំងសម្ភារៈនិងម៉ាស៊ីសង្វាក់ផលិតកម្មយ៉ាងសន្ធោរសន្ធៅតែម្ដង។ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកនៅទីនោះបាននាំគ្នាពន្លត់ដែរប៉ុន្តែពន្លត់មិនឈ្នះឡើយ សន្ទុះនៃការឆាបឆេះខ្លាំងក្លាណាស់ ហើយក្រុមកម្មករ កម្មការិនី បាននាំគ្នារត់ចេញក្រៅយ៉ាងប្រសេចប្រសាចទាំងការភិតភ័យ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀត បន្ទាប់មកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ភ្លាមៗ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យមកពីបណ្ដាអង្គភាពនានា បានទៅបាញ់ពន្លត់ភ្លើងដែលកំពុងឆេះបំផ្លាញរោងចក្រនោះហើយ៕

ដកស្រង់ពី៖កោះសន្តិភាព