Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលក្រមផ្តន្ទាទោសជនជាតិឡាវ និងវៀត ណាម ម្នាក់ៗដាក់ពន្ធនាគារអស់មួយជីវិត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងឈ្មួញគ្រឿងញៀន២នាក់ម្នាក់ជាជនជាតិឡាវ និងម្នាក់ជនជាតិវៀតណាមដែលដឹកគ្រឿងញៀនដាក់តាមគូទរថយន្តចំនួន១៦០គីឡូក្រាមដែលឆ្លងកាត់ព្រំដែន ប្រទេសឡាវ និងខេត្តស្ទឹងត្រែង ចូលមកដល់កណ្ដាលបេះដូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសជនដាក់គុកជនជាប់ចោទម្នាក់ៗអស់មួយជីវិត និងតម្រូវឱ្យបង់ប្រាក់ចូលថវិការដ្ឋក្នុងម្នាក់៨០លានរៀល ។

សាលក្រមបានប្រកាសជាសាធារណៈដោយលោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងចំពោះមុខជាប់ចោទ ម្នាក់ឈ្មោះង្វៀន ជុងហឹង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម និងម្នាក់ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឡាវ ក្រោមការចោទប្រកាន់ពីបទ.រក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន១៦០ គីឡូក្រម ។

សាលក្រមបានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្ដីនេះ ។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤ និង១៥នាទីកម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន សុខបាន នាយរងការិយាល័យ (ក៧) សហការជាមួយនគរបាលរាជធានភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់មួយករណីដែលជនសង្ស័យបានដាក់តាមគូថរថយន្តមួយគ្រឿងដឹកឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជា នៅចំណុចផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លទ្ធផលសមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងសារធាតុញៀនប្រភេទ មេតំហ្វេតាមីន(ICE) ១៦០ដុំ ស្មើទម្ងន់ប្រមាណ១៦០គីឡូក្រាម ៕

ដកស្រង់ពី៖កោះសន្តិភាព