Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខណ្ឌឫស្សីកែវ ឃាត់​ម៉ូតូ​៩​គ្រឿង បំពាក់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស និង​រោទ៍​ខ្លាំង​ៗ​ឲ្យ​ម្ចាស់​ស្តាប់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ម៉ូតូដែលកែច្នៃ បំពាក់បំពង់ស៊ីម៉ាំងខុសបបច្ចេកទេស បង្កសំឡេងឮខ្លាំងៗ ប៉ះពាល់ដល់បរិស្ថាន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ ឃាត់ទុកជាបន្តបន្ទាប់ ចំនួន៩គ្រឿង ដើម្បីមានវិធានការតាមនិតីវីធី ។

ការឃាត់ម៉ូតូបំពាក់ស៊ីម៉ាំង បង្កសំឡេងរំខាននេះ ធ្វើឡើងកាលពីរសៀល និងយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

បន្ទាប់ពីឃាត់ម៉ូតូសមត្ថកិច្ច ក៍បានរោទ៍ម៉ាស៊ីនខ្លាំងៗ ដើម្បីអោយម្ចាស់ស្តាប់ ផងដែរ ។ តាមនគរបាលប៉ុស្តិ៍ឫស្សីកែវ បានអោយដឹងថា ដោយមានបទបញ្ជាពីអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទប់ស្កាត់ក្រុមបងធំ និងក្មេងទំនើង ដែលតែងតែបង្កការខំដល់ប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ បានជិះល្បាតក្នុងមូលដ្ឋាន ហើយក៏បានឃាត់ម៉ូតូជាបន្តបន្ទាប់ ចំនួន៩គ្រឿង ដែលបានបំពាក់ស៊ីម៉ាំង ប្រ៊ែនៗខុសបច្ចេកទេស ។

តាមនគរបាលបានអោយដឹងទៀតថា ម៉ូតូចំនួន ៦គ្រឿង ត្រូវបានសមត្ថកិច្ច ឃាត់កាលពីវេលារសៀលថ្ងៃទី១៨ ខែមីនា និង០៣គ្រឿងទៀត ឃាត់នៅវេលាយប់ថ្ងៃដដែល បន្ទាប់ពីម៉ូតូទាំងនោះ បានធ្វើចរាចរណ៍លើដងផ្លូវក្នុងមូលដ្ឋាន និងបង្កការរំខានដល់ប្រជាពលរដ្ឋ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ម៉ូតូទាំងនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ ឃាត់ទុកបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតីវិធី។ ចំណែកម្ចាស់ ណែនាំអោយត្រឡប់ទៅវិញសិន។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា ម្ចាស់ម៉ូតូទាំងនោះ ត្រូវធ្វើការផាកវិន័យ ឬយ៉ាងណានោះទេ ។ លោកអធិការ ក៍បានអំពាវនាវដល់យុវជនមួយចំនួន សូមបញ្ឈប់រាល់សកម្មភាពអុកឡុក បង្កើតជាក្រុម បង្កភាពអនាធិបតេយ្យនៅលើដងផ្លូវ ដោយកែច្នៃបំពាក់បំពង់ស៊ីម៉ាំងម៉ូតូ បង្កសំឡេងខ្លាំងរំខានដល់ប្រជាពលរដ្ឋ ។បើពុំដូច្នោះទេ សមត្ថកិច្ចមិនអត់អោនអោយឡើយ ដោយចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត ៕

ដកស្រង់ពី៖កោះសន្តិភាព