Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកស្រុក​កោះ​ញែក ពុល​ស្លា​.​ប់​២​នាក់ កំពុង​សង្គ្រោះ​៣​នាក់ ក្រោយ​ទទួលទាន​សាច់​ជ្រូកព្រៃ

  • បោះពុម្ព

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៏ជាបឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃ(សាច់ជូរ) បណ្ដាលឲ្យស្លា.ប់ពីរនាក់ និងកំពុងសម្រាកព្យាបាលចំនួន០៣នាក់ទៀត នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៏បន្តថា ជនរងគ្រោះក្នុងហេតុការណ៍នេះ រួមមាន ៖ ១-ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិព្នង មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លា.ប់) នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ២-ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លា.ប់) នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។ ៣-ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។ ៤-ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។ ៥-ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។

បច្ចុប្បន្នករណីខាងលើនេះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក និងកម្លាំងប៉ុស្តិ៍ស្រែហ៊ុយ កំពុងស្រាវជ្រាវបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព