Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ហាង​ផឹកស៊ី​ខ្នាត​តូច​មួយ​កន្លែង​ក្នុងស្រុក​អង្គស្នួល

  • បោះពុម្ព

ខេត្តកណ្ដាល ៖ អគ្គិសនីបានឆាបឆេះហាងផឹកស៊ីខ្នាតតូចមួយកន្លែង បណ្ដាលឲ្យខូចខាតហាងសម្ភារប្រើប្រាស់ជាច្រើន ព្រមទាំងគ្រឿងតុបតែងហាងផងដែរ ដែលបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី។ ភ្លាមៗនោះ អាជ្ញាអរ និងសមត្ថកិច្ច បានចេញទៅកាន់កន្លែងកើតហេតុជួយពន្លត់ភ្លើង ហើយដោយមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យផង ទើបភ្លើងរលត់ទៅវិញទាំងស្រុង មិនរាលដាលដល់ផ្ទះផ្សេងទៀត ។

ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហាងផឹកស៊ីខ្នាតតូច ដែលត្រូវភ្លើងឆេះបំផ្លាញនោះ សាងសង់ពីដែកប្រក់ស័ង្កសី និងមានតុបតែងដោយស្បូវ ព្រមទាំងភ្លើងពណ៍ជាដើម ដែលការបើកកន្លែងស៊ីផឹកនោះ ត្រឹមតែ៤ ទៅ៥តុ តែប៉ុណ្ណោះ។ ម្ចាស់ហាងខាងលើឈ្មោះ វ៉ា លីត្រា ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ អោ ស្រីស្រស់ អាយុ៣១ឆ្នាំ អ្នកទាំង២ ស្នាក់នៅក្នុងកន្លែងកើតហេតុខាងលើ ។

ប្រភពខាងលើ បានប្រាប់ទៀតថា គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យខូចខាតទាំងស្រុក នូវសម្ភារទាំងអស់នៅក្នុងហាងមានដូចជាគ្រឿងសម្រាប់តុបតែងក្នុងហាង ធុងបាស់ មុង ភួយ ពូក ខ្នើយ ទូរខោអាវ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។ ប៉ុន្តែខណៈនោះមិនបានបណ្ដាលឲ្យម្ចាស់ហាង រួមជាមួយអ្នកផ្សេងណាម្នាក់រងរបួសនោះឡើយ ហើយក៏ពុំទាន់ដឹងថា ខូចខាតគិតជាទំហំទឹកប្រាក់អស់ប៉ុន្មាននៅឡើយ ។ ប្រភពដដែល បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើង បណ្ដាលឲ្យឆាបឆេះហាងនេះសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃតែម្ដង។

ពេលនោះលោក យន់ ប៊ុនឈឿន មេឃុំពើក បានឲ្យលោកយាន់ ចាន់ ជំទប់ទី១ ឃុំពើក ដឹកនាំក្រុមប្រឹក្សាឃុំ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចស្រុកអង្គស្នួល រួមទាំងប្រជាពលរដ្ឋផងសរុប ចំនួន៤៧ នាក់ ជួយពន្លត់ភ្លើង ហើយដោយមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យផង ទើបភ្លើងរលត់ទៅវិញទាំងស្រុង ៕

ដកស្រង់ពី៖កោះសន្តិភាព