Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ឃាត់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​កា.ប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ

  • បោះពុម្ព

ខេត្តមណ្ឌលគិរី ៖ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្ត នគរបាលស្នងការខេត្ត និងគណៈបញ្ជាការឯកភាពស្រុកពេជ្រា និងដោយមានការសម្របសម្រួលនីតិវិធីដោយលោកលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ(កាប់រានដីព្រៃ) កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងដែនជម្រកសត្វព្រៃណាំលៀរ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

កម្លាំងចម្រុះបានឃាត់ជនសង្ស័យចំនួន០១នាក់ ឈ្មោះ មុំ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។ វត្ថុតាងចាប់យក រួមមាន ៖ -ទូរសព្ទដៃម៉ាកចំនួន០១គ្រឿង -ផ្លែឡាមរណាយន្ត ចំនួន០១ -កូនសៀវភៅ ចំនួន០១ក្បាល។ បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី ។

បេសកកម្មនេះនឹងបន្តដូចភ្លៀងរលឹម នៅក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ សំដៅធានាឲ្យបាននូវនិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ។

ទន្ទឹមនឹងនោះ កម្លាំងជំនាញកងរាជអាវុធហត្ថ នឹងធ្វើការអង្កេតស្រាវជ្រាវរកជនដែលប្រព្រឹត្តិបទល្មើស និងជនដែលមានការពាក់ព័ន្ធនឹងសកម្មភាពកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ដើម្បីចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាង ដែលទាក់ទងជាមួយបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ និងដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាកាតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព