Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១ក្រុមជិះរ៉ឺម៉ក​ដឹក​គ្នាទៅធ្វើសកម្មភាព​កា.ត់ខ្សែភ្លើង ​ប៉ះចំថ្ងៃស៊.យ អស់លក្ខណ៍៣នាក់​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន រួចបញ្ជូនទៅធ្វើការសាកសួរបន្តនៅប៉ុស្តិ៍ជ័យជម្នះ បន្ទាប់ពីធ្វើសកម្មភាពកាត់ខ្សែភ្លើង កាលពីវេលាម៉ោង២និង៤០នាទីឈានចូលព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ តាមផ្លូវលេខ១៩ កែង២១៤ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពេលត្រូវចាប់បាន និងនាំយកទៅសាកសួរ ក្រុមជនសង្ស័យបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់បានជិះរ៉ឺម៉កដឹកគ្នាទៅធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង តែចៃដន្យក៏បានជួបកម្លាំងប្រដេញរបស់ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ព្យាយាមបើកគេច រហូតជ្រុលទៅបុកបង្គោលភ្លើងដួលទាំងមនុស្ស និងរ៉ឺម៉ក។

ក្រុមជនសង្ស័យបានបន្តថា បន្ទាប់ពីជួបគ្រោះថ្នាក់រួចមក ពួកគេបាននាំគ្នារត់គេចដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៣នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣រួច កម្លាំងប្រដេញរបស់ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញបានប្រគល់ជនសង្ស័យទៅឱ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះ ដើម្បីយកទៅធ្វើការសាកសួរបន្ត និងអនុវត្តតាមនីតិវិធីនាពេលក្រោយ ៕

ដកស្រង់ពី៖កោះសន្តិភាព