Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ករណី​ធាក់​ប្លន់​យក​ម៉ូតូ​០១​គ្រឿង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកល្អក់១ បានធ្វើការស្រាវជ្រាវបង្ក្រាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ធាក់ប្លន់យកម៉ូតូ០១គ្រឿង) នៅចំណុចមុខផ្ទះលេខ១៧៩ ផ្លូវលេខ១៣៨ ក្រុមទី២៥ ភូមិ ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល០៥និង០៥នាទីទៀបភ្លឺថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ជនសង្ស័យឈ្មោះ សុខ រតនៈ ហៅពយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ១៨ ប្លុកបុរីកីឡា ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន ៖ ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1KI-8017 ជារបស់ជនសង្ស័យរូបនេះជិះធ្វើសកម្មភាព ក្នុងពេលកើតហេតុ ។ ជនរងគ្រោះឈ្មោះ ឈាន ជីវ័ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករធ្វើផ្លូវថ្នល់ ស្នាក់នៅភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព