Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាម​ចាប់​ជនសង្ស័យ​ម្នាក់ ប្រើ​ពូថៅ​កា.ប់​មនុស្ស​២​នាក់​របួសធ្ងន់​នៅ​ខេត្តព្រៃវែង រត់គេច​ខ្លួន​ទៅ​ធ្វើ​កម្មករ​សំណង់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

  • បោះពុម្ព

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រើពូថៅកាប់ទៅលើជនរងគ្រោះ២នាក់ រងរបួសធ្ងន់ នៅខេត្តព្រៃវែង រួចមកក៏បានរត់គេចខ្លួនទៅធ្វើកម្មករសំណង់ក្នុងខេត្តព្រះសីហនុ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់ខ្លួនបានក្នុងការដ្ឋានសំណង់មួយកន្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ មីនា ម្សិលមិញនេះ ។

ករណីមនុស្សឃា.តដោយចេតនាខាងលើនេះ កើតឡើងកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់ ។

ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។

រហូតដល់វេលាម៉ោង១៧និង៣០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅចំណុចក្រុម៨ ភូម៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយការចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព