Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដកហូត​លុយ​ដុល្លារ​ក្លែងក្លាយ​មួយ​ចំនួន​ពី​ក្រុម​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​៤​នាក់

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន០៤នាក់ ដែលមុខសញ្ញាជួញដូរគ្រឿងញៀនស្នាក់ និងលាក់ខ្លួន រួមជាមួយវត្ថុតាងមួយចំនួន ក្នុងនោះមានលុយដុល្លារក្លែងក្លាយ(ក្រដាសសម្រាប់សែន)ផងនោះ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលក្រុងច្បារមន បានឱ្យដឹងថា ករណីឡោមព័ទ្ធខាងលើធ្វើឡើងដោយអនុវត្ដតាមបទបញ្ជាលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ ក្រោយស្រាវជ្រាវ និងឈានដល់កំណត់មុខសញ្ញា។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញអធិការក្រុងបានឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមមាន ៖ ១- សុខ ផល្លី ហៅ ភាច ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ២- ហ៊ឹម សុខហាន ភេទប្រុស អាយុ២៨ឆ្នាំ ភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ៣- អ៊ឹម អូនវង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន និង៤- សាន វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន កម្លាំងជំនាញក៏បានឆែកឆេរ និងដកហូតវត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន ២៣កញ្ចប់ (ធំ១កញ្ចប់, មធ្យម៥កញ្ចប់ និងតូចចំនួន ១៧កញ្ចប់)។ ម្សៅម៉ត់ ពណ៌ស សង្ស័យគ្រឿងញៀន២កញ្ចប់តូច ។

ថ្នាំគ្រាប់ ពណ៌សលាយផ្កាឈូក ១កញ្ចប់ មាន ២គ្រាប់។ កញ្ចប់ម្សៅផ្លាស្ទិច ៤កញ្ចប់ (ពណ៌ទឹកក្រូច២ កញ្ចប់ និងពណ៌ខៀវ ២កញ្ចប់ ) ទូរសព្ទដៃចំនួន ៣គ្រឿង ម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ បិទស្កុត លាយទឹកប្រាក់មួគ្រឿង និងក្រដាសប្រាក់ដុល្លារនិងរៀល ជាប្រភេទក្រដាស 100$ ចំនួន35សន្លឹក ក្រដាស 50$ ចំនួន១សន្លឹក ក្រដាស 10$ ចំនួន10សន្លឹក និងប្រភេទក្រដាសប្រាក់រៀល ក្រដាស១ម៉ឺន ១៣សន្លឹក ដែលលុយទាំងអស់នេះ គឺសុទ្ធតែជាក្រដាសលុយសម្រាប់សែន ។ បច្ចុប្បន្ន ក្រុមជនសង្ស័យ រួមជាមួយនឹងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព