Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹង​សុំ​លុយ​ម្តាយ​មិន​បាន កូនប្រុស​ទាញ​កាំបិត ញញួរ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​គំរាម​សម្លា.ប់​ម្តាយ

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ យុវជនចិត្តស្លុយម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ម្តាយ ដោយសារតែកូនប្រុសចិត្តស្លុយ ខឹងសុំលុយចំនួន៥ម៉ឺនរៀល ពីម្តាយមិនបាន ទើបហ៊ានស្ទុះទៅទាញកាំបិតប៉័ងតោ និងញញួរ វាយកាប់បំផ្លិចបំផ្លាញផ្ទះសម្បែង ថែមទាំងគំរាមសម្លាប់ម្តាយចោលទៀតផង ។

ហេតុការណ៍នគរបាលឃាត់ខ្លួនកូនប្រុសចិត្តស្លុយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ម្តាយខាងលើនេះ បានកាលពីវេលាម៉ោង៩និង៤០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ មន្ត្រីនគរបាលស្រុកសំរោងទង បានប្រាប់ឱ្យដឹងថា យុវជនម្នាក់នេះមានឈ្មោះ រាយ សង្ហា ភេទប្រុស អាយុ២២ឆ្នាំ (ត្រូវជាកូនបង្កើត) ករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឈ្មោះ សុខ ខន ភេទស្រី អាយុ៥៥ឆ្នាំ (ត្រូវជាម្តាយរបស់ជនបង្ក) រស់នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ មន្ត្រីនគរបាលដដែល បានបន្តថា បានជាម្តាយដាច់ចិត្តដាក់ពាក្យបណ្តឹងនេះ ដោយសារឈ្មោះ រាយ សង្ហា ជាកូន បានសុំលុយពីគាត់(ម្តាយ) ចំនួន៥០,០០០រៀល (ប្រាំម៉ឺនរៀល) ប៉ុន្តែគាត់ជាម្តាយ គ្មានលុយឱ្យនោះទេ។

ពេលនោះ កូនសង្ហា មានការខឹងក្រោធយ៉ាងខ្លាំង ក៏បានស្ទុះទៅយកញញួរ វាយដំបូល សំយាប និងជញ្ជាំងផ្ទះ បណ្តាលឱ្យរងការខូចខាត រហែកស័ង្កសី ដំបូលផ្ទះចំនួន៤សន្លឹក បាក់ឈើផ្ទោងសំយាបមុខផ្ទះអស់ចំនួន ៤ដើម រួចកូនប្រុសរូបនោះបានយកដាវកាប់ដើមល្ហុងរងការខូចខាចចំនួន១ដើម និងគំរាមសម្លាប់ម្តាយថែមទៀតផង ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំរលាំងគ្រើល បានហៅឈ្មោះ រាយ សង្ហា មកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច យុវជនខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួសារពិតប្រាកដមែន។ ករណីនេះ ឈ្មោះ សុខ ខន (ម្តាយ) បានដាក់ពាក្យបណ្តឹង សូមអោយសមត្ថកិច្ចចាត់ការតាមច្បាប់ ។ បច្ចុប្បន្ន យុវជនចិត្តស្លុយខាងលើនេះ ត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព