Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ម្នាក់​នៅ​ខេត្តរតនគិរី ប្រើ​អត្តសញ្ញាណ​អ្នក​ដទៃ បង្កើត​បណ្តាញ​សង្គម​នានា ឆបោក​ប្រាក់​ពី​ពលរដ្ឋ​ច្រើន​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើស ប្រើប្រាស់អត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីបណ្តាញសង្គម ដោយឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

ការឃាត់ខ្លួនខាងលើនេះ ដោយសារជនសង្ស័យប្រើប្រាស់អត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីបណ្តាញសង្គមដូចជា ៖ ហ្វេសប៊ុកឈ្មោះ Heng pichii និង Chi Chii បង្កើតអ៊ីនស្តាក្រាម ឈ្មោះ heng pichii7 បង្កើតតីកតុក ឈ្មោះ HENG pichii និងគណនីតេឡេក្រាមមួយចំនួនទៀត យកទៅធ្វើសកម្មភាពឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស់, ស្រាបៀរ និងវិនិយោគរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដោយមានប្រជាពលរដ្ឋជាច្រើននាក់ បានរងគ្រោះពីអំពើឆបោកនេះ ។

សមត្ថកិច្ចជំនាញបានចាប់ខ្លួនបានជនសង្ស័យឈ្មោះ រ.ស.ហ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាជនសកម្ម ក្នុងការប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះជាច្រើននាក់ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ មន្ត្រីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និង ការវេរថវិកា ទៅគណនីអនាមិក ជៀសវាងការចាញ់បោកជនល្មើស ដែលប្រព្រឹត្តអំពើទុច្ចរិតមកលើខ្លួន។ បន្ថែមពីនោះ សូមជៀសវាងការជួញដូររូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលមិនមានការទទួលស្គាល់ពីសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព