Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ម្ដាយក្មេក និង​កូនប្រសា​ស្រី នាំ​នារី​ក្មេង​ៗ​ទៅ​ដេក​ជាមួយ​ភ្ញៀវ​តាម​ផ្ទះសំណាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានឃាត់ខ្លួនស្ត្រី២នាក់ម្ដាយ និងកូនប្រសាស្រី ពាក់ព័ន្ធនាំនារីដាក់ឲ្យបម្រើសេវាផ្លូវភេ.ទជូនភ្ញៀវ តាមផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងរាជធានីភ្នំពេញ និងរំដោះនារីរងគ្រោះបានចំនួន០៩នាក់ទៀត (ក្នុងចំណោមនោះមាន០៨នាក់ ជាអនិតិជន) ។

ការបង្ក្រាបខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ៣១៨E1 និងផ្ទះលេខ៣២០E1z ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយទោ ហាក់ លី នាយការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ២នាក់ម្ដាយ និងកូនប្រសារស្រី និងនារីក្មេងៗ ចំនួន០៩នាក់ ។

ស្ត្រីសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន២នាក់ រួមមាន ៖ ទី១.ឈ្មោះ សុខ គឹមហេង ភេទស្រី អាយុ៦៩ឆ្នាំ គឺជាអ្នកដឹកនាំនារីឲ្យទៅដេកជាមួយភ្ញៀវតាមផ្ទះសំណាក់ និងទី២.ឈ្មោះ ឌួង សុធី (កូនប្រសាស្រី) នៅផ្ទះជួលលេខ ៣២០E1z ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ក្រោយចុះឆែកឆេរត្រួតពិនិត្យក្នុងផ្ទះនេះ សមត្ថកិច្ចជំនាញរកឃើញថា ទីតាំងនេះ មាននារីក្មេងៗចំនួន០៩នាក់ សម្រាប់បញ្ជូនទៅឲ្យបម្រើសេវាផ្លូវភេ.ទដល់ភ្ញៀវ ក្នុងមួយលើកចំនួនពី២០០ទៅ៥០០ដុល្លារអាមេរិក ដោយចែកភាគរយអោយនារីទាំងនោះ ។

បច្ចុប្បន្ន ស្ត្រីសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។ ចំណែកឯ នារីរងគ្រោះទាំងអស់ ត្រូវបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕

ដកស្រង់ពី៖កោះសន្តិភាព