Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំចេះតែហ៊ាន ! ឃាត់ខ្លួនបាន ​ក្រោយ​លួច​ម៉ូតូ​គេ​​បាន​៣​ថ្ងៃ

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី៣០ មីនា នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពីជននេះធ្វើសកម្មភាពលួចយកម៉ូតូគេមួយគ្រឿងកាលពី០៣ថ្ងៃមុន។

តាមរយៈរបាយការណ៍លោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សូ ភារិទ្ធ ហៅ ឆាលី ភេទប្រុស អាយុ៣៤ឆ្នាំ គ្មានទីលំនៅពិតប្រាកដ ។ លោកថា ជននេះបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកឃ្លីកមួយគ្រឿង កាលពី០៣ថ្ងៃមុន រួចយកទៅលក់ តែក្រោយទទូលបណ្ដឹងជនរងគ្រោះ ទើបកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតកំណត់បាននូវមុខសញ្ញាជនដៃដល់ និងឈានដល់ការឃាត់ខ្លួនតែម្ដង។ បើតាមរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សូ ភារិទ្ធ ហៅ ឆាលី នេះ បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកឃ្លិកខាងលើ កាលពីវេលាម៉ោង៣និង០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ មីនា នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមានម្ចាស់ឈ្មោះ ជា ឈឿន ស្រីអាយុ៥៦ឆ្នាំ។

ម៉ូតូនេះត្រូវម្ចាស់ទុកក្នុងរបងផ្ទះ តែត្រូវជនដៃដល់កាត់សោររបងចូលលួចតែម្ដង។ បើតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ សូ ភារិទ្ធ ហៅ ឆាលី បានប្រាប់សមត្ថកិច្ចថា មុនធ្វើសកម្មភាពលួចមួយថ្ងៃ ខ្លួនបានឃើញម្ចាស់ផ្ទះទុកម៉ូតូមានជាប់ទាំងសោរផងនៅក្នុងរបងផ្ទះ ហើយពេលនោះខ្លួនបានចូលទៅលួចដកយកតែសោរម៉ូតូទេ ។ ប៉ុន្តែនៅយប់ថ្ងៃកើតហេតុ ខ្លួនក៏ទៅផ្ទះជនរងគ្រោះម្ដងទៀត បានឃើញម៉ូតូនោះទុកនៅក្នុងរបងដដែល ។ ពេលនោះខ្លួនបានកាត់សោររបង រួចចូលលួចយកម៉ូតូបានសម្រេច លុះ០៣ថ្ងៃក្រោយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនល្មម ។

លោក ឈឿង គឹមសុង បានប្រាប់ថា ក្រោយលួចម៉ូតូបានសម្រេច ជនដៃដល់រូបនេះ បានយកម៉ូតូទៅលក់ឲ្យជនម្នាក់នៅស្រុកឯកភ្នំ ហើយកម្លាំងជំនាញបាននាំជនសង្ស័យឲ្យទៅចង្អុលបង្ហាញទីតាំងដែលខ្លួនយកម៉ូតូទៅលក់ តែចៃដន្យអ្នកទទូលផលចោរកម្មហាក់ដឹងខ្លួន ក៏រត់គេចបាត់មុនពេលសមត្ថកិច្ចទៅដល់។ ដូច្នេះ កម្លាំងជំនាញដកហូតបានតែម៉ូតូជាវត្តុតាង។ ពេលនេះលោកស្នងការខេត្ត បានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញ សួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះ ទៅតុលាការហើយ៕

ដកស្រង់ពី៖កោះសន្តិភាព