Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងពីកម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ភ្លាត់ស្នៀត​ចាញ់ល្បិច​ក្រុម​ចោ.រ​ទម្លាក់យោង​​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នាងកម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្របានជួបក្រុមចោរទម្លាក់យោង១ក្រុម មានគ្នា៤នាក់នៅតាមផ្លូវ ក៏ត្រូវក្រុមចោរនោះប្រើល្បិចនាំទៅកាន់កន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការ ព្រមទាំងលុយ និងទូរស័ព្ទអស់ពីខ្លួន ។

បន្ទាប់មកក្រុមចោរបានបានគេចខ្លួនបាត់អស់ដោយសុវត្ថិភាព ដោយបន្សល់ទុកឲ្យនាងរងគ្រោះត្រឹមតែខ្សែកក្រឡៃ១ខ្សែ ដាក់ក្នុងកូនថង់ពណ៌ក្រហម១តែប៉ុណ្ណោះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅកន្លែងស្ងាត់ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នាងកម្មការិនីរងគ្រោះខាងលើ ឈ្មោះ មុតផាន ផាត់សារ អាយុ២២ឆ្នាំ នាងធ្វើការនៅរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានស្រុកកំណើតនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។ បាត់បង់កងដៃប្លាទីន១វង់,ខ្សែដៃប្លាទីន១ខ្សែ, ចិញ្ចៀន១វង់ ,ក្រវិលមួយគូ ប្រាក់ចំនួន២២ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាក i phone xs max ១គ្រឿង។ នាងរងគ្រោះបាននិយាយថា គ្រឿងអលង្ការទាំងអស់ខាងលើ គឺអ្នកម្ដាយរបស់នាងទិញឲ្យនាងពាក់ក្នុងអំឡុងពេលដែលនាងទៅលេងស្រុកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយបានបានពាក់ជាប់ខ្លួនរហូតមក ។ នៅមុនកើតហេតុខាងលើនាងបានដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ លុះពេលទៅដល់ពាក់កណ្ដាលផ្លូវ មានស្ត្រីម្នាក់ដើរមកសួរនាងថាមានរើសបានមាស១កញ្ចប់ទេ ព្រោះមានគេជ្រុះបាត់? ។

នាងកម្មការិនីរូបនោះបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះនាងមិនទាន់បានឆ្លើយផង ក៏ស្រាប់តែមានស្ត្រីម្នាក់ទៀតដើរមកប្រាប់ថា «កុំមាត់កញ្ចប់មាសនោះខ្ញុំរើសបានចាំយើងចែកគ្នា»រួចលើកបង្ហាញឱ្យនាងមើលទៀត។ បន្ទាប់មកក៏និយាយបញ្ចុះបញ្ចូលល្បួងនាងឲ្យឡើងជិះម៉ូតូទៅកន្លែងស្ងាត់នៅតាមផ្លូវបេតុងមួយកន្លែងស្ថិតនៅក្នុងភូមិកំរៀង សង្កាត់កន្ទោក ជនសង្ស័យក៏បានឲ្យកូនថង់ក្រណាត់ពណ៍ក្រហម ឲ្យនាងនិងស្រាយមាត់ឱ្យមើលថែមទៀត។ នារីរងគ្រោះបានរៀបរាប់ប្រាប់បន្ថែមទៀតថា ពេលនោះនាងបានឃើញគ្រឿងអលង្ការក្រហមឆ្អៅនៅក្នុងកូនថង់នោះ ហើយបន្ទាប់មកក្រុមចោរបានប្រាប់ឱ្យនាងយកគ្រឿងអលង្ការ១ថង់នោះទាំងអស់ទៅ ។

បន្ទាប់មក ពួកចោរបាននាំគ្នាល្បួងដោះយកគ្រឿងអលង្ការ ខ្លះលូកយកលុយ និងយកទូរស័ព្ទ ពីខ្លួននាងរួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់អស់ ដោយប្រាប់ថាទៅលក់ដូរគ្រឿងអលង្ការដែលដោះនាងយកមកចែកគ្នា និងឲ្យនាងឈររង់ចាំនៅកន្លែងកើតហេតុ។ ប៉ុន្តែក្រោយពេលចាំបាត់ៗមិនឃើញក្រុមចោរត្រលប់មកវិញ នាងក៏បានស្រាយមើលកូនថង់ពណ៍ក្រហមម្ដងទៀតទើបដឹងថាខ្សែកក្រឡៃ និងដឹងថាចាញ់បោកគេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយចាញ់បោកក្រុមចោរទម្លាក់យោងអស់ពីខ្លួនបែបនេះ នាងកម្មការិនីខាងលើបានដើរតាមផ្លូវបណ្ដើរយំបណ្ដើរ ហើយត្រូវបានកម្លាំងប្រជាការពារប្រទះឃើញ ធ្វើការសួរនាំទើបដឹងសាច់រឿង។ បន្ទាប់មក ប្រជាការពារក៏បានឌុបនាងជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាល នគរបាលកន្ទោក ដើម្បីដាក់ពាក្យបណ្តឹងឲ្យនគរបាល ជួយធ្វើការស្រាវជ្រាវស្វែងរកក្រុមចោរទម្លាក់យោងទាំងនោះមកផ្ដន្ទារទោសតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព