Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បានហើយ! ​ជនសង្ស័យ១ក្រុមកា.ប់ប្ល.ន់ជនបរទេសម្នាក់នៅក្រុងកំពត

  • បោះពុម្ព

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានថាមានករណីហិ.ង្សាទៅលើជនបរទេស និងដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការខេត្តកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងផ្ទាល់ដើម្បីចុះស្រាវជ្រាវមុខសញ្ញាខាងលើ។

លោកបានបន្តទៀតថា ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់អស់រយ:ពេល៦ថ្ងៃ ទើបនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២និង២៩នាទីយប់ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ទើបកម្លាំង ផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពត បានឈានទៅឃាត់ខ្លួនយុវជន៤នាក់ក្រោមបទសង្ស័យកាប់ជនបរទេសបម្រុងប្លន់ទ្រព្យសម្បត្តិកាលពីវេលាង២និង២៥នាទីយប់ឈានចូលព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។ លោកស្នងការរងបានឱ្យដឹងទៀតថា ជនសង្សយ័ទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមនឹងវត្ថុតាងមាន ១-ឈ្មោះ កែវ សំណាង ហៅណាង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

២-ឈ្មោះ ង៉ូវ សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ ៣-ឈ្មោះ ញ៉ សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និង៤-ឈ្មោះ នួន ទិចណយ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ពាក់ព័ន្ធ័ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្លន់ (កាប់ នឹងកាំបិត) នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង២និង២៥នាទីយប់ឆ្លងចូលថ្ងៃទី១២ មេសា ឆ្នាំ២០២៤ ។

ជនរងគ្រោះឈ្មោះ JOACHIM WALTER ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិអាឡឺម៉ង់ កាន់លិខិតឆ្លងដែនលេខ:C4KXN02W7 បណ្ដាលឱ្យរងរបួសរយះម្រាមដៃកណ្ដាល (ដៃខាងស្តាំ)១កន្លែង រយះបាតដៃខាងដៃឆ្វេង(ដៃខាងឆ្វេង)១កន្លែង រយះខ្នងម្រាមកូនដៃឆ្វេង០១កន្លែង។ សូមបញ្ជាក់ថា ជនរងគ្រោះមិនបានបាត់បង់សម្ភារៈអ្វីឡើយគ្រាន់តែរងរបួសធ្ងន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស៊ុនយ៉ាឃៀលចម្ការដូង ស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ។ វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតមាន កាំបិតប៉័ងតោចំនួន០១ដើម, កាំបិតចែតដងឈើចំនួន ០១ដើម, ចំពាមកៅស៊ូចំនួន ០១ និងទូរសព្ទដៃចំនួន១គ្រឿង ពណ៌ទឹកប៊ិក គ្មានស៊ីម ។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព