Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​ចូល​ឆ្នាំ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ៤០​ករណី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រយៈពេល៥ថ្ងៃ ក្រោយចូលឆ្នាំ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ៤០ករណី ក្នុងនោះបទល្មើសរំលោ.ភសេ.ពសន្ថវៈ មាន៥ករណី ។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឲ្យដឹងតាមបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ថា បន្ទាប់ពីបញ្ចប់ភាពមមាញឹកខ្លាំង ក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ជូនប្រជាពលរដ្ឋកម្សាន្តសប្បាយ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយជោគជ័យ កម្លាំងនគរបាលជាតិ បានបន្តអនុវត្តតួនាទី និងភារកិច្ចស្នូលប្រចាំថ្ងៃ ដោយប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៤០ លើ៤៥ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។

អ្នកនាំពាក្យ បានលម្អិតឱ្យដឹងថា ក្នុងចំណោមបទល្មើស ដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ បង្ក្រាបបាននោះ បទល្មើសហិង្សាមាន ចំនួន១៦ករណី លួចមាន១២ករណី លួចមានស្ថានទំងន់ទោស ឬប្លន់មាន៣ករណី រំលោ.ភសេ.ពសន្ថវៈ មាន៥ករណី ឆក់មាន២ករណី ឃា.តកម្មមាន១ករណី និងប្រើប្រាស់អាវុធខុសច្បាប់មាន១ករណី ។ បើតាមលោក ទូច សុឃៈ បានលើកឡើងថា លទ្ធផលនេះ ជាការបង្ហាញច្បាស់ថា កម្លាំងនគរបាលជាតិ ក៏មិនខុសពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងផ្សេងទៀតដែរ សុទ្ធតែបានបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះតួនាទី និងភារកិច្ចស្នូលប្រចាំថ្ងៃរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ ក្នុងន័យនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានបន្តអំពាវនាវប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព