Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនប្រុសស្រី២នាក់ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​​ញៀ.ន ​និងដកហូតបាន​ជាង៦គីឡូ

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀននិងបានដកហូតគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាម ត្រូវបានបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជនសង្ស័យប្រុស.សីដែលត្រូវឃាត់ខ្លួន២នាក់ ម្នាក់ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកផ្ទាល់បានដឹកនាំកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស១គ្រឿង ពាក់ផ្លាក់លេខ ភ្នំពេញ 2BY-3724 បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាម ក្នុងនោះមាន ១-ម៉្សៅម៉ត់សថ្លា(MDMA)១ថង់ស្មើ២,១១ក្រាម ២-ថ្នាំកញ្ចប់រូបទំពាំងបាយជូរចំនួន៥០០កញ្ចប់ស្មើ៤.៤៧០ក្រាម ៣-ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះចំនួន៥០០កញ្ចប់ស្មើ២.៣០៥ក្រាម និង៤-ទូរសព្ទ២គ្រឿងដែលបង្ក្រាបកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់និងរឹបអូសគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាមនិងរថយន្ត១គ្រឿងជាមធ្យោបាយដឹកជញ្ជូន ។ ក្រោយបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព