Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាល ច្បារអំពៅ២ ចាប់ខ្លួននារី ជើងឆើតម្នាក់ ពីបទលួចម៉ូតូមិត្តភក្តិ

  • បោះពុម្ព

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នគរបាល ច្បារអំពៅ២ កាលពីនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានឃាត់ខ្លួននារី ជើងឆើតម្នាក់ ពីបទបានលួចម៉ូតូ មិត្តភក្តិរបស់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក ទេព បូរ៉ា នាយប៉ុស្តិ៍ច្បារអំពៅ២ បានប្រាប់ឲ្យថា ជនសង្ស័យឃាត់ ខ្លួនឈ្មោះ ឆិល ម៉ាលី ហៅស្រីខូច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មានលេខ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរង គ្រោះឈ្មោះ ភិន សុភ័ក្រ្ត ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកបានបន្តថា យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះ បានទុកម៉ូតូម៉ាក ហុងដាសេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BO-៤៧០៣ លេខតួ-លេខម៉ាស៊ីន ៨៧៦៤៥៥២ នៅក្នុងផ្ទះ (ផ្ទះកើតហេតុខាងលើ) រួចចេញទៅ ផ្សារច្បារអំពៅ ពេលនោះស្រាប់តែជនសង្ស័យ ដែលត្រូវជាមិត្តភក្តិ ជនរងគ្រោះ បានធ្វើសកម្មភាព លួចយក ម៉ូតូរបស់ ជនរងគ្រោះ រួចជិះគេចខ្លួន យកទៅលក់ ឲ្យគេ នៅខេត្តកំពង់ស្ពឺ បាន ៤០០ដុល្លារ យកលុយស៊ីចាយអស់ ។

លុះដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះ និងក្រុមគ្រួសារ ឃើញជនសង្ស័យឈ្មោះ ឆិល ម៉ាលី កំពុងនៅសង្កាត់ ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យ យកមកប្រគល់ ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការ តាមនីតិវិធី ៕

ដកស្រង់ពី៖ដើមអម្ពិល