Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រឿងចក្រក្រសួង ធនធានទឹកជីកស្ដារ ប្រឡាយប៉ះគ្រាប់បណ្តាល ឲ្យផ្ទុះតែពុំមានគ្រោះថ្នាក់

  • បោះពុម្ព

ភ្នំពេញ៖ គ្រឿងចក្រ ក្រសួងធនធានទឹក និងឧតុនិយម ដែលកំពុងជីកប្រឡាយ មួយ ខ្សែ នៅភូមិ អណ្តូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានកាយត្រូវគ្រាប់ មិនទាន់ផ្ទុះមួយគ្រាប់ ដែលកប់ក្នុងដី បណ្តាលឲ្យផ្ទុះ ប៉ុន្តែសំណាងល្អពុំមាន មន្ត្រីរបស់ក្រសួងណាម្នាក់ រងរបួសឡើយ គ្រាន់តែខូចខាតគ្រឿងចក្រប៉ុណ្ណោះ ។

យោងតាមគេហទំព័រហ្វេស ប៊ុករបស់ក្រសួងធនធានទឹក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា “គ្រឿងចក្រក្រសួងធនធានទឹកកាយ ដើម្បីនាំទឹកពីអាងវ៉ៃកូ ទៅសង្គ្រោះស្រូវបងប្អូន ប្រជាកសិករ នៅក្នុងភូមិ ឃុំខាងលើ ។ក្រុមការងារ ត្រូវបានផ្អាកសកម្មភាព ជាបណ្តោះអាសន្ន រងចាំអ្នកជំនាញបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួចរាល់ ទើបបន្តការងារទៀត” ។ ក្រសួងបានលើកឡើងទៀតថាមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាឃាតកលាក់មុខ ដ៏សាហាវ និងជាឧបសគ្គដ៏ធំដល់ ការអភិវឌ្ឍ ៕

ដកស្រង់ពី៖ ដើមអម្ពិល