Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់ចរាចរណ៍ បង្កជាភ្លើងឆេះរថយន្ត បណ្ដាលឲ្យឆេះស្លាប់ មនុស្ស៣នាក់ យ៉ាងអណោចអាធ័ម

  • បោះពុម្ព

ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ កាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ បានបង្កឲ្យរថយន្តឆេះ យ៉ាងសន្ធោសន្ធៅ និងបានបណ្ដាលឲ្យមនុស្សចំនួន ៣នាក់ ឆេះស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងរថយន្ត ដែលហេតុការនេះ កើតឡើងតាមបណ្ដោយផ្លូវជាតិ លេខ៦ ត្រង់ចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

យោងតាមគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសា ររថយន្តសាំយ៉ុងដឹកបន្លែ បុកជាមួយនឹងរថយន្តរ៉េហ្វរ ខណៈធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា ។ សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលឆេះបណ្តាលឲ្យមានមនុស្សស្លាប់ ៣នាក់ របួសម្នាក់ធ្ងន់ បង្កឡើង ដោយរថយន្តម៉ាក Rav 4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF- 2184 បើកបរដោយឈ្មោះ សួង ហ៊ុយ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ(ស្លាប់) ទី២-ឈ្មោះ មន វីន ភេទប្រុស អាយុ២៨ឆ្នាំ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់)ទី៣-ឈ្មោះ រឿន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ-ឃុំ-ស្រុកមិនស្គាល់ ខេត្ត ពោធិ៍សាត់(ស្លាប់) មុខរបរកម្មករក្រុមហ៊ុន LBN , ទី៤-ឈ្មោះ ចេ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ របួសធ្ងន់បាក់ដៃឆ្វេងរស់នៅខេត្តកំពង់ចាម មុខរបរកម្មករក្រុមហ៊ុនLBN ។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍មនុស្ស ៣នាក់ មានអ្នកបើកបរ និងអ្នកជិះខាងក្រោយ២នាក់ បាន ស្លាប់ ចំណែកអ្នកអង្គុយអែបបើកបរ បានរួចផុតពីសេចក្តីស្លាប់យ៉ាងវេទនា តែរបួសធ្ងន់ បាក់ដៃ ដែលជាសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ។ ក្នុងករណីនេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តរ៉េហ្វរ បើកបរក្នុងស្ថានភាពស្រឹវឹង ហើយបើកទៅបុករថយន្តម៉ាកទូរីស ពណ៌សំបកឪឡឹកពាក់ស្លាកលេខ សៀមរាប 2B-2493 អ្នកបើកបរចុះរត់គេចខ្លួនបាត់ បណ្តាលឲ្យក្រឡាប់ធ្លាក់ពីលើថ្នល់ទាំងពីរ ហើយរថយន្តបង្កត្រូវឆេះ ខ្ទេចស្លាប់មនុស្សចំនួន៣នាក់ក្នុងឡាន ។ បន្ទាប់ពីសមត្ថកិច្ច បានពិនិត្យរួចរាល់ គឺសាកសពត្រូវបានប្រគល់ជូនសាច់ញាតិ ទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកអ្នកជនរងគ្រោះស្រវឹង ដោយគ្មានសតិភ្លេចភ្លាំង បានសម្រាកព្យាបាល ពេទ្យបង្អែកស្រុកស្ទោង ៕

ដកស្រង់ពី៖ ដើមអម្ពិល