Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សន្តិសុខម្នាក់ ធ្លាក់ពីលើផ្ទះស្លាប់ មិនទាន់ដឹង មូលហេតុ

  • បោះពុម្ព

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ លោតពីលើផ្ទះ សម្លាប់ខ្លួនមិន ដឹងមានវិបត្តិអ្វី ឬក៏ត្រូវមិត្តភក្ដិម្នាក់ទៀត ដែលផឹកស៊ីជាមួយគ្នា ច្រានទម្លាក់នោះទេ ប៉ុន្តែក្រោយពីឮស្នូរធ្លាក់មកដី អ្នកជិតខាងបាននាំគ្នារត់ទៅមើល ស្រាប់តែប្រទះឃើញ ដេកស្លាប់នៅក្នុងថ្លុក ឈាមបាត់ទៅហើយ ចំណែកមិត្តភក្ដិដែលផឹកស៊ីជាមួយគ្នា បានគេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង១១និង១៥នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាង ក្រោយផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសនោះ ឈ្មោះ សិត រតនា ហៅ ឆាំ រតនា អាយុ ៣៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន SSY ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានប្រពន្ធឈ្មោះ វ៉ិត ទូច អាយុ២៨ឆ្នាំ មុខរបររោងចក្រ កាត់ដេរ។ នៅមុនពេលកើតហេតុ ខណៈត្រឡប់មកពីយាម នៅរោងចក្រ ពេលយប់វិញ បុរសនោះបាន នាំមិត្តភក្ដិម្នាក់ទៅជាមួយដែរ និងបាននាំគ្នាទិញស្រាបៀរ ទៅផឹកជាមួយគ្នា នៅរានហាលមុខបន្ទប់ជាន់ទី១ ចំណែកប្រពន្ធ ទៅធ្វើការរោងចក្របាត់។

លុះក្រោយមក មិនមាននរណាម្នាក់បានដឹងថា មានរឿងអ្វីកើតឡើងនោះឡើយ ស្រាប់តែឮស្នូរធ្លាក់មកក្រោម ហើយអ្នកជិតខាង បាននាំគ្នារត់ទៅមើល បានឃើញបុរសនោះដេក ស្លាប់ផ្កាប់មុខនៅក្នុងថ្លុកឈាម ក្នុងស្ថានភាពរបួស បែកក្បាលបាត់ទៅហើយ។ ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ មិត្តភក្ដិដែលផឹកស៊ីជាមួយនោះ បានគេចខ្លួនបាត់ស្រមោល ដោយមិនដឹងថា ការស្លាប់របស់ជនរងគ្រោះនេះ មានការជាប់ពាក់ព័ន្ធ ជាមួយនិងជនម្នាក់នោះ ឬក៏ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ហើយលោតសម្លាប់ខ្លួននោះឡើយ បន្ទាប់មកគេបានទូរស័ព្ទ ប្រាប់ប្រពន្ធឲ្យដឹង ហើយនាងបានចេញពីរោងចក្រទៅមើល និងយំសោកបោកខ្លួនដូចសត្វអក ពេលឃើញសពប្ដី។ ចំណែកប៉ូលិសមូលដ្ឋាន បានចុះទៅកាន់ទីនោះ ធ្វើការពិនិត្យកោសល្យវិច័យ និងកំពុងធ្វើការស្រាវជ្រាវ រកមូលហេតុដែលនាំឲ្យជនរងគ្រោះ ធ្លាក់ពីលើផ្ទះនោះហើយ៕

ដងស្រង់ពី៖ ដើមអម្ពិល