Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនរងគ្រោះ ក្លាយជាជនជាប់ចោទ ករណីគេព្រួតវាយ ក្រោយសវនាការ នៅព្រឹកថ្ងៃទី២១ កញ្ញា

  • បោះពុម្ព

ភ្នំពេញ៖: ជនរងគ្រោះ ក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បានក្លាយខ្លួនជាជនជាប់ចោទ ត្រូវប្រឈមមុខ នឹងចំណាត់ការតុលាការ ពួកគេទាំង៥នាក់ ចាត់ទុកថាចំណាត់ការ របស់តុលាការមានភាពអយុត្តិធម៌ ដោយស្នើឲ្យតុលាការផ្តល់យុត្តិធម៌។

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស មកបើក សវនាការជំនុំជម្រះ ដោយមានលោកស្រី ថ្លាង ផាណែត ជាចៅក្រមជំនុំជម្រះ និង លោក គង់ សំសារ៉េត ជាតំណាងអយ្យការ។ ប៉ុន្តែក្រោយការសួរ ដេញដោលជាច្រើនម៉ោង តុលាការបានលើកពេល ប្រកាសសាលក្រមទៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះវិញ ។

សំណុំរឿងនេះ មានជនជាប់ចោទសរុប ចំនួន១២នាក់ ដែលត្រូវបានតុលាការ ចោទប្រកាន់ពីបទ " ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ( ទៅវិញទៅមក ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ 80DZ ផ្លូវលេខ២២៧ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ប៉ុន្តែជាក់ស្តែង នាពេលសវនាការ មានតែជនជាប់ចោទ៥នាក់ប៉ុណ្ណោះ ដែលចូលរួមសវនាការ រីឯ៧នាក់ទៀត ពុំមានវត្តមានទេ តែមានមេធាវីការពារក្ដី ។ ជនជាប់ចោទទាំង៥នាក់នេះ ហើយ ដែលអះអាងថា ខ្លួនជាជនរងគ្រោះក្នុងអំពើនេះ តែបែរជាត្រូវតុលាការចោទប្រកាន់ទៅវិញ ។ មនុស្សទាំង៥នាក់នេះ មានឈ្មោះ មិន ឈីវ ភេទប្រុស អាយុ៦២ឆ្នាំ ឈ្មោះ វ័រ សាអែម ភេទស្រី អាយុ៥៨ឆ្នាំ ឈ្មោះ មិន សុភា ភេទប្រុស អាយុ៣២ឆ្នាំ ឈ្មោះ មិន សុធា ភេទប្រុស អាយុ២៦ឆ្នាំ និង ឈ្មោះ មិន សោភ័ណ្ឌ ភេទស្រី អាយុ២៤ឆ្នាំ ។ ពួកគេទាំង៥នាក់ ជាក្រុមគ្រួសារនឹងគ្នា ។

នាពេលសវនាការពួកគេ បានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា កាលពីវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុមគ្រួសារឈ្មោះ ពក ដែលមានគ្នាជាង១០នាក់ មានកម្មវិធីអង្គុយផឹកស៊ី នៅមុខផ្ទះឈ្មោះ រិទ្ធ ទល់មុខផ្ទះឈ្មោះ ពក រហូតដល់ម៉ោងប្រហែល៨យប់ ស្រាប់តែឈ្មោះ ខ្ចង ដើរមកបត់ជើងតូច ដាក់ជញ្ជាំងខាងមុខផ្ទះពួកគេ ក្នុងខណៈដែលពួកគេកំពុងហូបបាយជុំគ្នា ។ ពេលនោះពួកគេបានទៅសួរ និងហាមមិនឲ្យបត់ជើងតូចបែបនេះ ព្រោះឆ្អេះ ដោយឲ្យទៅនោមនៅបង្គន់ត្រឹមត្រូវ តែឈ្មោះ ខ្ចង បានប្រើពាក្យសម្ដី ប្រមាថមាក់ងាយយ៉ាងខ្លាំង រួចក៏មានការឈ្លោះប្រកែកគ្នា ពួកគេនិយាយក្នុងសវនាការ ទៀតថា ស្រាប់តែឈ្មោះ ពក និងក្រុមគ្រួសារទាំងអស់ ចេញមកជេរប្រទេច និងប្រមាថដល់អាយុជីវិត រួចបានគប់ដុំថ្ម និងកាន់ដំបងឈើជ្រុង មកវាយកម្ទេចរបស់របរឆ្នាំងបាយ ព្រមទាំងវាយជញ្ជាំងផ្ទះ កញ្ចក់ទូ និង របស់ផ្សេងៗទៀត ។

ក្រោយមកទៀត ឈ្មោះ ពក និង ក្រុមគ្រួសារ បានសម្រុកចូលវាយ ដោយមានដំបងឈើ ដុំថ្ម ដែកបំពង់ទីប និង កាំបិតជាដើម ធ្វើឲ្យពួកគេរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ដងស្រង់ពី៖ ដើមអម្ពិល