Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ៤នាក់ នៅស្រុកកូនមុំ

  • បោះពុម្ព

រតនគិរី៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង ដោយសារម៉ូតូចំនួន ២គ្រឿង បានបុកគ្នា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចចំការកៅស៊ូតារ៉ន ស្ថិតក្នុងភូមិកាំបាក់ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឲ្យស្លាប់ ១នាក់ និងរបួសធ្ងន់ ៤នាក់ ហើយភ្លាមៗនោះ នគរបាលមូលដ្ឋានចុះដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ។

បើតាមសាក្សី នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ម៉ូតូទាំង ២គ្រឿង ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូម៉ាកវ៉េវ មានទិសដៅ ពីលិចទៅកើត និងម៉ូតូម៉ាកសង់កូរេ មានទិសដៅ កើតទៅលិច លុះដល់កន្លែងកើតហេតុ ក៏បានបុកគ្នាពេញ ទំហឹងតែម្តង ។

លោកពុធ សាវី អធិការរងស្រុកកូនមុំ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ អ្នកស្លាប់ឈ្មោះឃុន ហុយ ភេទប្រុសអាយុ ១៣ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅកន្លែង កើតហេតុខាងលើ ត្រូវជាកូន លោកមេឃុំតឺន ។ រីឯអ្នករបួសធ្ងន់ទី១. ឈ្មោះ សាម៉េត ហុញ ភេទប្រុសអាយុ ១២ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិកាបាក់ ឃុំតឺន, ទី២. ផ្លាស ផល្លា ភេទស្រី អាយុ២០ឆ្នាំ, ទី៣. ផ្លាស ចា ភេទស្រី អាយុ ១០ឆ្នាំ និងទី៤. ផ្លាស ខុង ភេទប្រុស អាយុ ៦ឆ្នាំ (អ្នកទាំង ៣នាក់នេះ ត្រូវជាបងប្អូនបង្កើត មានទីលំនៅ ភូមិឡាអិន ឃុំតឺន) ។

លោក ពុធ សាវី បានបន្តថា ម៉ូតូទាំង ២គ្រឿងនេះ គ្មានភ្លើងបំភ្លឺ គួបផ្សំជិះក្នុង ល្បឿនលឿន គ្មានពាក់មួកការពារ សុវត្ថិភាព ទើបគ្រោះថ្នាក់បែបនេះ ។ បន្ទប់ពីធ្វើការវាស់វែង រួចម៉ូតូទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ច នគរបាល នាំមករក្សា ទុកនៅប៉ុស្តិ៍ឃុំតឺន ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ។ ចំណែកឯសព ប្រគល់ឲ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាម ប្រពៃណីជនជាតិ ៕

 

ដកស្រង់ពី៖ ដើមអម្ពិល