Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលស្រុកលំផាត់ ចាប់រថយន្តដឹកឈើប្រណិត ១គ្រឿង និងឃាត់ខ្លួនមនុស្ស ៣នាក់

  • បោះពុម្ព

រតនគិរី៖ កម្លាំងនគរបាលស្រុកលំផាត់ នៅវេលា១១ និង២០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានស្ទាក់ចាប់រថយន្តដឹកឈើប្រណិត ១គ្រឿង និងឃាត់ខ្លួនមនុស្ស ៣នាក់ ខណៈកំពុងធ្វើដំណើរលើ កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគល់ស្ពានស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។  

យោងតាមនគរបាល ដែលចុះបង្ក្រាប ប្រាប់ឲ្យដឹងថា រថយន្តដឹកឈើ ប្រណិតនេះ ម៉ាកតាកូម៉ា ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2Q-6975 ដឹកឈើប្រណិត ប្រភេទធ្នង់ ១២ដុំ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងឃាត់ខ្លួនមនុស្ស ៣នាក់ ទី១. ឈ្មោះ អេម តុ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ បឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង (ម្ចាស់រថយន្ត), ទី២. លី ង៉ុក ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមល្វាក់ ឃុំរ៉យ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ម្ចាស់ឈើ)និងទី៣. សាត ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ម្ចាស់ឈើ) ។

សូមបញ្ជាក់ថា វត្ថុតាង និងមនុស្ស ៣នាក់ ខាងលើ ត្រូវបាននគរបាល ស្រុកលំផាត់ ប្រគល់ឲ្យផ្នែករដ្ឋបាល ព្រៃឈើលំផាត់ ដើម្បីចាត់ការ តាមនិតិវិធី ៕

ដកស្រង់ពី៖ដើមអម្ពិល