Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថខណ្ឌចំការមន ឃាត់បុរស៣នាក់ និងគ្រឿងញៀន ជាច្រើនកញ្ចប់

  • បោះពុម្ព

ភ្នំពេញ ៖ កម្លាំងអាវុធ ខណ្ឌចំការមន បានឃាត់ខ្លួន ជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៣នាក់ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតម្តុំច្រមុះ ជ្រូកក្បាលថ្នល់ ច្រកឌឿងហែម ភូមិ១២ ផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។

ជនសង្ស័យ ម្នាក់ឈ្មោះ សុខ វិសាល ២០ឆ្នាំ ប្រុស មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៤០២ ផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ដកហូតថ្នាំញៀន ក្រាមពណ៌ស ២កញ្ចប់ ។

ក្រោយការសាកសួរ នៅវេលាម៉ោង១៧ និង១០នាទី កម្លាំងអាវុធខណ្ឌ បានសហការ ជាមួយជំនាញ ការិយាល័យគ្រឿងញៀន អាវុធហត្ថរាជធានី ចុះទៅឆែកឆេរ ផ្ទះជួលមួយកន្លែង ក្រោយក្រុមហ៊ុន QB ចំនុចភូមិ៥ ផ្លូវមុន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន និងបានឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ មានឈ្មោះ អៀង សុខឌី ៣២ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះ លេខ១៣០៧ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និឈ្មោះ គង់ សុធារ៉ា ១៦ឆ្នាំ ប្រុស កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ ។

ក្រោយការឆែកឆេរ កំលាំងយើងបាន ដកហូតថ្នាំញៀន ក្រាមពណ៌ស ៩កញ្ចប់តូច ថង់វេចខ្ចប់គ្រឿងញៀន ១ចំនួនធំ រួមនិងម៉ូតូ 2គ្រ ម៉ាក Suzuki viva ពណ៌ខ្មៅ ស៊េរី២០១៤ ស្លាកលេខ ភ្នំពេញ 1AN-0246 និង Honda C125 ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ ភ្នំពេញ 1AV-6619 ។បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងឃាត់ នៅអហខណ្ឌ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅការិយាល័យ គ្រឿងញៀន អហ រាជធានី ចាត់ការបន្ត ៕


 


 


 


ដកស្រងពី៖ដើមអម្ពិល