Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលស្រុកបសេដ្ឋ​ ឃាត់ខ្លួមនុស្ស៣នាក់​ ក្រោយរកឃើញ គ្រឿងញៀន៣កញ្ចប់

  • បោះពុម្ព

កំពង់ស្ពឺ៖កម្លាំងនគរបាល ស្រុកបសេដ្ឋ នៅម៉ោងប្រមាណ១១៖៣០នាទី ថ្ងៃទី៦ ខែតុលានេះ បានឃាត់ខ្លួនជន សង្ស័យ៣នាក់ បន្ទាប់បីរកឃើញថា ជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀន។

ជនសង្ស័យដែល ត្រូវឃាត់ខ្លួន ទី១.ឈ្មោះគង់ ណុប ភេទ ប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ, ទី២.ឈ្មោះ ទូច សំបូរ ប្រុសអាយុ២៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា និងទី៣.ឈ្មោះ សុខ ធឿន ប្រុសអាយុ ២៧ ឆ្នាំ នៅភូមិអង្កក្តី ឃុំទួលអំពិល ស្រុកបសេដ្ឋ ។

ជនសង្ស័យទាំង៣នាក់ ជាប់ពាក់ព័ន្ធ ក្នុងករណីចែកចាយជួញដូរ ប្រើប្រាស់គ្រឿញៀន ចំណុចផ្ទះគង់ ណុប ភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ក្នុងពេលជនសង្ស័យកំពុង ធ្វើសកម្មភាព សម្ភារៈដកហូតបានរួមមាន សារធាតុញៀនម្សៅក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ ដែកកេស ចំនួន៥, កន្រៃចំនួន២, ទុល្វិសចំនួន១, ដបសំរាប់ដាក់ទឹកជក់ថ្នាំញៀនចំនួន១, បារីរំដោះចំនួន១កញ្ចប់, សំបកកញ្ចប់បារីជាតិ ចំនួន១កញ្ចប់, ទុយយោសំរាប់ ជក់ចំនួន៧ , ដែកសំរាប់ច្រកថ្នាំញៀនចំនួន១, ខ្លងសំរាប់ដាក់សារធាតុញៀនចំនួន១ និងក្រដាស ស្រោបពណ៌ទឹកប្រាក់ សំរាប់រោលសារធាតុ ញៀនមួយចំនួន ៕

ដកស្រង់ពី៖ ដើមអម្ពិល