Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងប្រើអាវុធ កែច្នៃ ខុសច្បាប់ បញ្ជូនទៅតុលាការ

  • បោះពុម្ព

ត្បូងឃ្មុំៈ ហេតុការណ៍ចាប់ឃាត់ខ្លួន បានធ្វើឡើង នៅវេលាម៉ោង១:៥៥ នាទីរសៀល ថ្ងៃទី ០៧ខែតុលាឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា កំលាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកតំបែរ បាន បង្ក្រាបករណីជួញដូរ សារធាតុញៀន ដោយខុសច្បាប់ ០១លើក និងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ លាង ល័ក្ខ ភេទប្រុសអាយុ២៣ មានទីលំនៅក្នុង ភូមិឃុំកើត ហេតុខាងលើ ។ ហើយបាន ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀនចំនួន ០៦កញ្ចប់ (ធំ ០២, ធុនកណ្តាល០២កញ្ចប់,តូច០២កញ្ចប់) និងអាវុធកែច្នៃ ចំនួន ០១ដើម ។

បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ លាង ល័ក្ខ រួមជាមួយវត្ថុ តាងមានថ្នាំញៀន ចំនួន៦ កញ្ចប់ និងអាវុធកែច្នៃ មួយដើមត្រូវ បានកម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកតំបែរ កសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅតុលាការ ចាត់ការតាម នីតិវិធី នៃច្បាប់។