Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តដឹកកម្មករបួងចង្កូតខ្លាំង បុកជាមួយរាន្តទេវតា ខាងមុខផ្សារថូម៉ាក់ជីភូ កម្មកររបួសធ្ងន់ស្រាល ៥៤នាក់

  • បោះពុម្ព

ស្វាយរៀង ៖យ៉ាងហោចណាស់ កម្មករកម្មការិនីប្រមាណ៥៤នាក់ បានរបួសធ្ងន់ស្រាល ដោយរថយន្តបើក បួងចង្កូតខ្លាំង បុកជាមួយ រាន្តទេវតាខាងមុខផ្សា រថូម៉ាក់ជីភូ ក្រឡាប់ចាក់ កម្មករកម្មការិនី ដួលរណូករណែល កាលពីវេលាម៉ោង ៧និង១៥នាទី ព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ នៅចំណុចភូមិគោកល្វៀង សង្កាត់ព្រៃ អង្គុញក្រុងបាវិត។


បើតាមនគរបាលក្រុងបាវិត បានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ដឹកកម្មករកម្មការិនីមកដល់ចំណុចកើតហេតុ បួងចង្កូតចង្កូចបត់តាមផ្សារថូម៉ាក់ស្រាប់តែក្រឡាប់បុករាន្តទេវតា ចាក់កម្មករកម្មការិនីដួលរណូករណែលរបួសជាច្រើននាក់។ ប្រភពដដែលបានបន្តទៀត ថាក្រោយពីកើតហេតុភ្លាមៗ អ្នកបើកបររត់គេចបាត់ ស្រមោលរីឯកម្មករកម្មការិនី ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ និងមន្ទីរពេទ្យខេត្ត។

អ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ ថានុត ណាគ្រីអាយុ៤៨ឆ្នាំរស់នៅភូមិបារាយណ៍ស្វាយគុយ ឃុំមេសថ្ងកស្រុកចន្ទ្រា បានដឹកកម្មករកម្មការនីទៅធ្វើការនៅក្រុងបាវិត។ លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ សង្កាត់ច្រកម្ទេស ក្រុងបាវិត រថយន្តដឹកកម្មករ បានរអិលធ្លាក់ផ្លូវក្រឡាប់ បង្ករបួសសរុប ៥៤នាក់ របួសធ្ងន់៧នាក់ ស្រាល៤៧នាក់ ហើយកម្មករសម្រាកនៅមន្ទីរពេទ្យខេត្ត២៣នាក់ ធ្ងន់៧នាក់ និងសម្រាកនៅមន្ទីរពេទ្យបង្អែកជីភូ ៣១នាក់ ស្រាល ៕

ដកស្រង់ពី៖ ដើមអម្ពិល