Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរ ចុះបើកទ្វារបង្ហៀរទឹក នៅក្រុងស្វាយរៀង

  • បោះពុម្ព

ស្វាយរៀង៖ រយៈពេលប៉ុន្មានថ្ងៃនេះ នៅក្រុងស្វាយរៀង មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើអោយកម្ពស់ទឹក ទន្លេវ៉ៃគោ មានការហក់ឡើង ជាបន្តបន្ទាប់ ដែលបណ្តាលអោយជន់លិច នៅផ្នែកខាងលើមួយចំនួន នៅក្នុងក្រុងស្វាយរៀង ហើយនៅព្រឹកថ្ងៃទី១១ ខែតុលានេះ ជំនាន់ទឹកភ្លៀងកំពុង ជន់លិចតំបន់មួយចំនួន នៃខេត្តស្វាយរៀង និងក្រុងស្វាយរៀង។

លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើការណែនាំដល់មន្ទីរជំនាញ រួមនិងអភិបាលក្រុង អភិបាលរងក្រុង និងអាជ្ញាធរជាច្រើនរូបទៀត ឲ្យចុះផ្ទាល់ និងនាំយកគ្រឿងចក្រ កាយនូវចំណុចទ្វាបើកទឹកដែលស្ទះ ត្រង់ទំនប់បង្ហៀរពោធិ៍តាហោ ស្ថិតនៅភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ បើតាមឲ្យដឹងពីលោក សំ សាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តស្វាយរៀង បានឲ្យដឹងថា ដោយមានការណែនាំផ្ទាល់ ពីលោកអភិបាលខេត្ត លោក និងមន្ទីរធនធាន បានចុះបើកទ្វារបង្ហូរទឹកទន្លេវ៉ៃគោ ដែលរយៈពេលប៉ុន្មានថ្ងៃនេះ នៅក្រុងស្វាយរៀងមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ជាហេតុធ្វើអោយ កម្ពស់ទឹកទន្លេវ៉ៃគោ មានការហក់ឡើងជាបន្តបន្ទាប់ បណ្តាលអោយជន់លិច នៅផ្នែកខាងលើមួយចំនួន នៅក្នុងក្រុងស្វាយរៀង៕

ដកស្រង់ពី៖ ដើមអម្ពិល