Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស៦៩៥៦នាក់ ត្រូវចាប់ខ្លួន ក្នុងបទល្មើស គ្រឿងញៀន ៣២៣២ករណី ក្នុងរយៈពេល ជាង៥ខែ នៃយុទ្ធនាការលើកទី២

  • បោះពុម្ព

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៅទូទាំង ប្រទេស បានអនុវត្តន៍ យុទ្ធនាការលើកទី២ នៃការ ប្រឆាំង បទល្មើស គ្រឿងញៀន ដោយចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ បានបង្ក្រាបបទល្មើស គ្រឿងញៀនបានចំនួន ៣២៣២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៩៥៦នាក់ ក្នុងនោះមាន មនុស្សស្រីចំនួន ៥៤១នាក់ ។

  បើតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យ ទាំងជិត៧ពាន់នាក់នោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនរបរទេសចំនួន ៨៩នាក់ ស្មើនឹង ១០សញ្ជាតិ (មនុស្សស្រី១៦នាក់) ។ របាយករណ៍បន្តថា ក្នុងរយៈពេលនេះ សមត្ថកិច្ច បង្ក្រាបករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ២១២៦ករណី ឃាត់ខ្លួនមនុស្ស ៤ ០០៨នាក់ (ស្រី៤២២), ករណីប្រើប្រាស់ ១ ១០៦ករណី ឃាត់ខ្លួនមនុស្ស ២៩៤៨នាក់ (ស្រី ១១៩នាក់)   និងអនុវត្ដន៍តាមដីកាចំនួន ១៤៤ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៤១នាក់ (ស្រី ១១នាក់) ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតសារធាតុញៀនគ្រាប់ប្រភេទ ៤៩គីឡូក្រាម និង៤៦,៥២ក្រាម និង១៤២២កញ្ចប់, កញ្ឆាក្រៀម ៧៥គីឡូក្រាម និង៥២៣ក្រាម និង៩៣ ៩២២ដើម ព្រមទាំងរឹបអូសសម្ភារមានរថយន្ដ ១៩គ្រឿង, ម៉ូតូ ៨៤០គ្រឿង, ទូរស័ព្ទ ២ ១៥២គ្រឿង, ជញ្ជីងថ្លឹង គ្រឿងញៀនចំនួន ១២៣, អាវុធខ្លី ៣ដើម, អាវុធវែង ៤ដើម ចលនៈនិងអចលនទ្រព្យ ស្នើសុំបង្កក ២ករណី ចំនួន ៥កន្លែង ។

សូមបញ្ជាក់ថា លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល៦ខែ ក្នុងយុទ្ធនាការលើកទី១ នៃការប្រឆាំង គ្រឿងញៀន ដោយអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧  បង្ក្រាបបាន ៤ ៣៣១ករណី ឃាត់មនុស្ស ៩ ៦៩៤នាក់ (ស្រី ៩៥១នាក់) ។ ជនរទេស ១៣៩នាក់ ស្មើនឹង ៩សញ្ជាតិ (ស្រី ៤១នាក់) ។  ចាប់យកវត្ថុតាងរួមនាសារធាតុញៀន គ្រប់ប្រភេទ ១១៩គីឡូក្រាម និង៦៥៧,០៥ក្រាម, កញ្ឆាក្រៀម ១៣គីឡូក្រាម និង៦៣៥ក្រាម និង ១៤០ ៣៦១ដើម ។ សម្ភារមានរថយន្ដ ៥៤គ្រឿង, ម៉ូតូ ៩៦២គ្រឿង, ទូរស័ព្ទ ២ ៩៥៣ គ្រឿង, ជញ្ជីងចំនួន ១៩២, អាវុធខ្លី ៤ដើម, អាវុធវែង ៩ដើម, ចលនៈនិងអចលនទ្រព្យ ស្នើសុំបង្កក ២ករណី ចំនួន ៨កន្លែង ។

សរុបចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានបង្ក្រាបបទល្មើស គ្រឿងញៀន ៧ ៥៩១ករណី ឃាត់ខ្លួនមនុស្សចំនួន ១៦ ៦៥០នាក់ (ស្រី ១ ៤៩២នាក់) រឹបអូស គ្រឿងញៀនគ្រប់ប្រភេទ ១៦៨គីឡូក្រាម និង៧០៣,៥៧ក្រាម និង១ ៤២២កញ្ចប់, កញ្ឆាក្រៀម ៨៩គីឡូក្រាម និង១៥ក្រាម និង ២៣ ៤២៨៣ដើម ៕

ដកស្រង់ពី៖ដើមអម្ពិល