Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាតូចអាធំបុកគ្នា ម្ខាងរេចង្កូតទៅបុកបង្គោលភ្លើង ម្ខាងទៀតបុកចូលផ្ទះប្រជាពលរដ្ឋ និងតូបលក់ចាប់ហួរ

  • បោះពុម្ព

កណ្តាល៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង តូបលក់ចាប់ហួយមួយកន្លែង និងបង្គោលភ្លើងសាធារណ បានរងការខូចខាត បន្ទាប់ពីរថយន្តពីរគ្រឿងបុកគ្នា រួចរេចចង្កូតទៅបុកបន្ត កាលពីម៉ោងប្រមាណ ៥៖៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

 បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា នៅម៉ោង៣៖៣០នាទីព្រឹកថ្ងែទី១២ ធ្នូ មានករណីផ្ទះឈើ១ខ្នង និងរោងលក់ចាប់ហួយ១កន្លែង បានរងនូវការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តដឹកទំនិញធុនធំ បុកគូទរថយន្តដឹកធុងកៅស៊ូសម្រាប់ធ្វើផ្លូវ បណ្តាលឲ្យរថយន្តធុនតូច រេចង្កូតទៅបុកបង្គោលភ្លើង ចំណែករថយន្តធុនធំរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ សំណាងល្អម្ចាស់ផ្ទះដែលកំពុងលង់លក់ ក្នុងដំណេកមិនមានគ្រោះថ្នាក់ ៕

ដកស្រង់ពី៖ដើមអម្ពិល