Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់១១នាក់ និងរបួស២៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ធ្នូ

  • បោះពុម្ព

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៧លើក (យប់ ១០លើក) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី២នាក់) រងរបួសធ្ងន់ ១៨នាក់ (ស្រី៥នាក់) រងរបួសស្រាល ៨នាក់ (ស្រី១នាក់) ។

 យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៣០គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ២១គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ៣គ្រឿង និងគោយន្ត ១គ្រឿង ។

មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្មើសល្បឿន ៣លើក (ស្លាប់៣លើក), មិនប្រកាន់ស្តាំ ៥លើក (ស្លាប់៥នាក់), ស្រវឹង ៣លើក, មិនគោរពសិទ្ធិ ២លើក, ប្រជែង ៣លើក (ស្លាប់២នាក់) បត់គ្រោះថ្នាក់១លើក (ស្លាប់១នាក់) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៦លើក ផ្លូវខេត្ត ៩លើក និងផ្លូវលំ ២លើក ។

ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៩លើក រថយន្តធុនតូច ៤លើក រថយន្តធុនធំ ៤លើក ។

ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមានខេត្តកណ្តាល ២លើក ស្លាប់៦នាក់ (ស្រី២នាក់) របួស៣នាក់ (ស្រី២នាក់), កំពត ១លើក ស្លាប់១នាក់, ព្រៃវែង ១លើក ស្លាប់២នាក់ របួស១នាក់, កំពង់ស្ពឺ ១លើក ស្លាប់១នាក់ របួស១នាក់ (ស្រី) និងប៉ៃលិន ១លើក ស្លាប់១នាក់ របួស៣នាក់ ។

ដោយឡែក យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល២៥ថ្ងៃ គឺថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កើតឡើង ចំនួន ២៤៦លើក បណ្តាលឲ្យមនុស្សស្លាប់ ១៣៦នាក់ រងរបួសសរុប ៣៧២នាក់ ក្នុងនោះរបួសធ្ងន់ ២៥០នាក់ និងរងរបួសស្រាល ១២២នាក់ ៕

ដកស្រង់ពី៖ដើមអម្ពិល