Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ ធ្វើសកម្មភាពលួចកាច់ក ម៉ូតូយ៉ាងសកម្ម នៅក្រុងភ្នំពេញ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម នៅក្នុងរាជាធានីភ្នំពេញ ស្ថិតនៅចំណុចក្នុង ភូមិចំការឳឡឹកទី១ សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ។

សមត្ថកិច្ចបាន បានថ្លែងថា ជនសង្ស័យដែលបង្ក្រាបបាននេះមានឈ្មោះ ជា ធា មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅ ភូមិស្វាយអន្ទរ ខេត្តព្រៃវែង។

សម្ថកិច្ចដដែលបានបន្តថា នៅមុនពេលកើតហេតុកម្លាំង កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតុហុងដាមួយគ្រឿង មិនចាំស្លាកលេខ ពេលនោះដោយមានការសង្ស័យក៏ជិះម៉ូតូ តាមពីក្រោយរហូតមកដល់ចំណុច កើតហេតុស្រាប់តែ ជនសង្ស័យម្នាក់ដែលជិះពីក្រោយ ចុះទៅធ្វើសកម្មភាពកាច់សោ ក ម៉ូតូស្កូបពីមួយគ្រឿង ដែលម្ចាស់ចតទុកនៅមុខផ្ទះ ពេលនោះសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនបានភ្លាមៗ តែម្តងនិងដកហូតបានសម្ភារៈ កាច់សោ ក ម៉ូតូមួយចំនួន ចំណែកម្នាក់ម្នាក់ទៀតដឹងខ្លួនទាន់ ក៏ជិះម៉ូតូគេចខ្លួនបាត់មានទាំងកាំភ្លើងខ្លីមួយដើមទៀតផង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានបញ្ជូនទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីកសាងសំណំរឿងបញ្ជូនទៅ ផ្នែកព្រហ្មទណ្ឌចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS