Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ម្នាក់​ និងរបួស ​ធ្ងន់ស្រាល៤នាក់​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ នៅខេត្តពោធិ៍សាត់

  • បោះពុម្ព

(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់នៅនឹងកន្លែង និងចំនួន៤នាក់ទៀត បានរងរបស់ធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូចំនួន៣គ្រឿង បានបុកគ្នាពេញទំហឹង នៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់គ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ និងរងរបួសរដូករណេលខាងលើ បានកើតឡើងនៅវេលាម៉ោង១២៖០៥នាទី រំលងអធ្រាត្រថ្ងៃច័ន្ទ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកំពុងសាងសង់កៅស៊ូ ស្ថិតក្នុងភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកានឃើញថា មុនដំបូងគេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-9233 ជិះគ្នា ២នាក់បើកបរដោយឈ្មោះ គន់ លន់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន(របួសធន់) និងអ្នករួមដំណើរឈ្មោះ យ៉ាត អាយុ ១៨ឆ្នាំ បានធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងទៅឆ្ពោះទិសខាងជើង លុះជិតដល់ចំណុចកើតហេតុ បានបើកជែងម៉ូតូ ១គ្រឿងទៀត រួចបានជ្រុលបុកម៉ូតូម៉ាក ស្កូពី ពណ៌ស សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FC-5977 ពេញទំហឹងខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា រួចបន្តជ្រុលបុកម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-3536 បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ស្រាលរដូករណេលតែម្ដង។

ក្នុងរបាយការណ៍បន្តថា ជនរងរបួសធ្ងន់ជាអ្នកបើកបរម៉ូតូម៉ាក ស្កូពី ឈ្មោះ ចូត សារឿន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន និងអ្នករួមដំណើរ(ស្លាប់)ឈ្មោះ យិន ចាន់នី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ព្រមទាំងអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ឈ្មោះ ទូច គឹមឡើង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន(របួសស្រាល)។

របាយការណ៍ដដែលបន្តទៀតថា ចំពោះសាកសពជនរងគ្រោះបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារនៃសព ចំណែកជនរងរបួសបានបញ្ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ដោយឡែក៖ វត្ថុតាងម៉ូតូបានរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោល រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS