Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ដក្រុងក្រុមហ៊ុនអូឡាំពិក បុកជាមួយរថយន្ដដឹកទំនិញ នៅតាមផ្លូវជាតិលេខ៦ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស១៩នាក់ ក្នុងនោះមានបរទេសចំនួន១៥នាក់

  • បោះពុម្ព

(កំពង់ចាម)៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកអ្នកដំណើររបស់ក្រុមហ៊ុនអូឡាំពិក និងរថយន្ដដឹកទំនិញធុនធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១៖៣០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ។

របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ចាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកទំនិញធុនធំ ម៉ាក Hyundai ពាក់សា្លកលេខព្រះសីហនុ3A-2983 បើកពីជើងទៅត្បូងបត់ឆ្លងផ្លូវ ស្រាប់តែរថយន្ដរបស់ក្រុមហ៊ុនអូឡាំពិក ដឹកអ្នកដំណើរ ដែលបើកពីទិសត្បូងទៅជើងសំដៅមករាជធានីភ្នំពេញ ក៏បុកពេញទំហឹងតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីនេះបណ្ដាលឲ្យសា្លប់អ្នកបើកបររថយន្ដដឹកអ្នកដំណើរស្លាប់ភ្លាមៗ ឈ្មោះ កែវ សាវុធ អាយុ៣៧ឆ្នាំ នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ដោយឡែក១៩នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងជនជាតិខ្មែរ៤នាក់ ជនជាតិថៃ៣នាក់ ជនជាតិបារាំង២នាក់ ជនជាតិអាឡឺម៉ង់៤នាក់ ជនជាតិអ៊ីស្រាអែល២នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិចិនម្នាក់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។ ក្រោយកើតហេតុរថយន្ដទាំង២ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS