Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនបុរសម្នាក់ ក្រោយលួចលាក់ទុកកាំភ្លើង AK មួយដើម និងគ្រាប់បែកដៃដោយខុសច្បាប់ នៅស្រុកបាធាយ

  • បោះពុម្ព

(កំពង់ចាម)៖ បុរសម្នាក់ដែលលាក់ទុកអាវុធវែង ម៉ាក AK មួយដើម និងគ្រាប់បែកចំនួន២គ្រាប់ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិអណ្ដូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះលោកបានបញ្ជាឲ្យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកបាធាយដឹកនាំ ដោយលោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែននគរបាលព្រហ្មទណ្ឌខេត្ត ស្ថិតក្រោមការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ ឈ្មោះ គីម គិន អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ជាលទ្ធផលកម្លាំងនគរបាលជំនាញ រកឃើញអាវុធAkមួយដើម ផលិតនៅប្រទេសសូវៀត លេខ3494, បង់១, គ្រាប់ចំនួន៤៨គ្រាប់ និងគ្រាប់បែកដៃ ចំនួន២គ្រាប់ (ផលិតនៅប្រទេសសូវៀត)។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ដតាមនិតីវិធី៕

ដកស្រង់ពី៖FRESH NEWS