Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងការបង្ក្រាបគ្រឿងញៀន២ករណី នៅស្រុកកោះសូទិន ខេត្តកំពង់ចាម

  • បោះពុម្ព

(កំពង់ចាម)៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលកស្រុកកោះសូទិន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់០២ករណី។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀន២ករណីនេះ កម្លាំងជំនាញរបស់លោកឃាត់ខ្លួនបានជនសង្ស័យ០៦នាក់ ទី១៖ ឈ្មោះ គង់ រស្មី អាយុ២៥ឆ្នាំ,ទី២៖ ឈ្មោះ សារី ហ្សឺ អាយុ២៥ឆ្នាំ, ទី៣៖ ឈ្មោះ អេ រ៉ាទី អាយុ១៩ឆ្នាំ, ទី៤៖ ឈ្មោះ ថៃ ប៊ុនរ៉ុង អាយុ២៤ឆ្នាំ, ទី៥៖ ឈ្មោះ ជា ចិត្ត អាយុ២៨ឆ្នាំ និងទី៦៖ ឈ្មោះ ហៀក តៃសៀ អាយុ២៣ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌សចំនួន០៤កញ្ចប់, ទូរស័ព្ទដៃ ០៦គ្រឿង និងម៉ូតូ០២គ្រឿង និងប្រាក់ញុះញង់ចំនួន២០០,០០០រៀល។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH  NEWS